ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅ​ខេត្តសៀមរាប ​

ប៉ូលិស​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅ​ខេត្តសៀមរាប ​

សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ពីរ​នាក់​នេះ ១ .​មានឈ្មោះ ជា សុ​វី អាយុ​២៤​ឆ្នាំ ២ . មានឈ្មោះ ឃុ​ត ចាន់​សេរី​រ័ត្ន អាយុ​១៩ ឆ្នាំ​ដោយ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ជា​កប្ស​ពួក​និង​គ្នា​សព្វថ្ងៃ រស់នៅក្នុង​ផ្ទះជួល​បន្ទ​ប់​ក្នុង​ក្រុង​សៀមរាប ។ ត្រូវបាន​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ កណ្តាល​នគរបាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម និង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​ដោយ​អនុវត្តតាម​បទបញ្ជា​ជាប្រចាំ​ពី​សំណាក់ លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ប្រកបដោយ​តម្លា​នោះ​។
​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្ក្រាប​ចំពោះ​ករណី​ជួញដូរ​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះដែរ សមត្ថកិច្ច​យើង​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​រហូត​ឈានដល់​ការចាប់ ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​បានជា​បន្តបន្ទាប់​ព្រមទាំង​វត្ថុតាង កន្លងទៅនេះ​រួច​យកមក​កាន់​ការិយាល័យ ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​បន្ត​។​លោក​វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើនេះ​សមត្ថកិច្ច​យើង បានធ្វើ​ការដកហូត​វត្ថុតាង​ដែល​នៅជាប់​និង​ខ្លួន​ជនសង្ស័យ​បាន​គ្រឿងញៀន ខុសច្បាប់​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ស្មើ​និង ០.៦៨​ក្រាម​ផងដែរ​។
​ដោយ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​ឆ្លើយ​សារភាពថា​ខ្លួន ពិតជា​បាន​ប្រព្រឹត្ត​នៅ​បទល្មើស​ទាំងអស់​ខាងលើ​ពិត​ប្រា​ដក​មែន ។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​បាន​ប្រព្រឹត្ត​នៅ​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ស្មើ​និង ០.៦៨​ក្រាម​នេះ​ត្រូវបាន​សមត្ថកិច្ច​ក៏​សាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​និង វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​០៥​ខែ​មិនា​ឆ្នាំ ២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​នីតិវីធី​ជា​បន្ត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya