ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុសអាយុ ១៦ឆ្នាំ ជាកម្មករការាស់សាំងម្នាក់ ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅកែប

ក្មេងប្រុសអាយុ ១៦ឆ្នាំ ជាកម្មករការាស់សាំងម្នាក់ ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅកែប

កែប:  ករណីគ្រោះថ្នាក់ចរាចរកើតឡើង នៅចំណុចផ្លូវជាតិ៣៣ ( ចំណុចគីឡូម៉ែត្រលេខ ២២និង២៣ ) ចំណុចផ្លូវកោងដើមព្រីង ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងរថយន្ត និង ម៉ូតូបើកបរបញ្រ្ចាសទិសគ្នា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១  ។

រថយន្តសណ្តោងរ៉ឺម៉កម៉ាក DAEWOO ធុនធំ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ

3A-9596 កន្ទុយរ៉ឺម៉កលេខ 4A-3898 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបាន រត់គេចបាត់ក្រោយពេលកើតហេតុ។
ម៉ូតូរ៉ឺម៉កដឹកប្រេងម៉ាក ហុងដាវ៉េវ C100 ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1C-0021 មានគ្នា ២នាក់៖
1/ឈ្មោះ អឿន វិចិត្ត (ហៅណូង )ភេទប្រុស ១៦ឆ្នាំ មុខរបរកម្មករ ការាស់សាំង ជាអ្នកបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ស្លាប់នៅនឹងកន្លែងកើតហេតុ ។
2/ឈ្មោះ រស់ ណេង ភេទប្រុស អាយុ ៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិភ្នំលាវឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ពុំមានរងរបួស។

វត្ថុតាងរថយន្តនិងម៉ូតូរ៉ឺម៉កបានយកមករក្សារទុកនៅអធិការដ្ឋានស្រុកដណាក់ចង្អើរ ដើម្បីឲ្យ ការិយាល័យជំនាញសហការគ្នាចាត់ការបន្ត។ រីឯសាកសពប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya