ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ  ចូលលួចយកទូរស័ព្ទ១៥ គ្រឿង នៅបាត់ដំបង

ឃាត់ខ្លួនជនសង្ស័យ  ចូលលួចយកទូរស័ព្ទ១៥ គ្រឿង នៅបាត់ដំបង

បាត់ដំបង:  ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពីលោកសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ទៅលើ នីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ នៅ ចំណុច ភូមិ វត្តលៀប សង្កាត់ ចម្ការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី អំពេីលួច ( យក ទូរស័ព្ទ ដៃ ) ០១ ករណី និង បាន ធ្វេីការ ឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ ពៅ សារ៉េត ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិ វត្តលៀប សង្កាត់ ចម្ការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

ជនសង្ស័យ ខាងលេី បាន ធ្វេីសកម្មភាព ចូល លួច យក ទូរស័ព្ទ ដៃ ចំនួន ១៥ គ្រឿង ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិ តាង៉ែត ឃុំ តាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង កាលពី ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១និង០០ នាទី នៅ ចំណុច ផ្ទះ របស់ ជនរងគ្រោះ ខាងលេី ។

វត្ថុតាង ដកហូត រួម មាន ៖
– ទូរស័ព្ទ ដៃ ចំនួន ១៥ គ្រឿង ក្នុង នោះ មាន ម៉ាក VIVO ចំនួន ០៦ គ្រឿង និង ម៉ាក OPPO ចំនួន ០៩ គ្រឿង
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ ដែលមាន លេខ តួ – ម៉ាស៊ីន 5810069 ពាក់ស្លាកលេខ បាត់ដំបង 1AL 0159 ( ជា មធ្យោបាយ ប្រព្រឹត្ត បទល្មើស )

កម្លាំង ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya