ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡាន​ក្រឡាប់​សង្កប់​មនុស្ស​៤​នាក់​ស្លាប់ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​ ​

ឡាន​ក្រឡាប់​សង្កប់​មនុស្ស​៤​នាក់​ស្លាប់ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​ ​

ក្រចេះ ៖ កាលពី​វេលា​ម៉ោង​៣​និង ៤៥​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។​
​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ព្រមទាំង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​ក្រឡាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ក្រហម​លេខ​២ ដែល​គេ​សង្ស័យថា ក្រុមហ៊ុន​នេះ​ផ្ទុក​លើស​ទម្ងន់ ឬ​លើស​ច្បាប់​អនុញ្ញាត​។​
​លោក ប្រាក់ សំបូរ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​-​ស្នួល​បាន​ប្រាប់​នគរវត្ត​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ក្រឡាប់​រថយន្ត​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ពិតប្រាកដ​មែន ជាបឋម​ខ្ញុំ​ទទួលដំណឹង​ថា មាន​មនុស្ស​៣​នាក់​បាន​គ្រោះថ្នាក់​ដល់​ជីវិត និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ព្រមទាំង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ដែល​សមត្ថកិច្ច អាជ្ញាធរ​នៅ​ទីនោះ​កំពុង​ជួយ​អន្តរាគមន៍​សង្គ្រោះ ៕ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya