ខេត្តតាកែវ៖ កាលពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
សពក្សពក្មេងប្រុសរងគ្រោះនេះមានឈ្មោះ លឹម ពិសិដ្ឋ (ហៅចិន) អាយុ៥ឆ្នាំ មានឪពុកឈ្មោះ លឹម យឿន អាយុ៤០ឆ្នាំ និងម្តាយឈ្មោះ សេង ស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកបងស្រីក្មេងប្រុសរងគ្រោះឈ្មោះ វិន មករា អាយុ៧ឆ្នាំ បច្បច្ចុប្បន្នកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក។
នៅមុនពេលកើតខាងលើ ប្រជាពលរដ្ឋជិតខាងបានឃើញក្មេង២នាក់ជាបងប្អូនបង្កើតនឹងគ្នា ម្នាក់ឈ្មោះ វិន មករា ភេទស្រី អាយុ៧ឆ្នាំ (ជាបង) និងម្នាក់ទៀតឈ្មោះ វិន ណូ ភេទប្រុស អាយុ៥ឆ្នាំ (ជាប្អូន) បាននាំគ្នាដើរចាប់សត្វគីង្គក់យកទៅដុតហូប លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែបងប្អូនទាំង២នាក់កើតរោគសញ្ញា ចុកចង្អោរបែកពពុះមាត់ (ពុល) តែម្តង។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអាណាព្យាបាលបានដឹកពួកគេទៅកាន់មន្ទីរពេទ្យបង្អែកស្រុកគិរីរង់ ដើម្បីសង្គ្រោះបន្ទាន់។ ប៉ុន្តែជាអកុសលក្មេងប្រុសឈ្មោះវិន ណូ បានស្លាប់បាត់ទៅហើយមុនពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកឈ្មោះ វិន មករា ជាបងស្រីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការពិនិត្យមើលសាកសពក្មេងប្រុសរងគ្រោះតាមជំនាញ ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រួសារសព ហើយមានការបញ្ជាក់ពីគ្រូពេទ្យថា សាកសពក្មេងប្រុសនេះពិតជាបាត់បង់ជីវិតដោយសារតែពុលគីង្គក់ពិតប្រាកដមែន ។ សពក្មេងប្រុសប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕