បាត់ដំបង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ.5.នៅថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែធ្នូ ឆ្នាំ2021 លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត(បង្កដោយខ្លួនឯង) ។
មានរថយន្តម៉ាកសាំងយ៉ុង (SANGYUNG )ពណ៌ស ស៊េរី១៩៩៦ ពាក់ផ្លាកលេខភ្នំពេញ
(2Y-9520) បើកពីទិសខាងជើងទៅត្បូងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ បានបុក
ខឿនទ្រូងផ្លូវនិងរនាំងទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន ០២នាក់ ស្រី០១នាក់ ។
១-អ្នកបើករថយន្តឈ្មោះ ដួង សុភ័ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសធ្ងន់)។
+អ្នករួមដំណើរឈ្មោះ ញ៉ែម ផាត ភេទស្រី អាយុ៤៤ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល) ។
ករណីនេះ ជំនាញស្រុកបានយករថយន្តសង្គ្រោះដឹកជនរងគ្រោះទាំងពីរនាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង បន្ទាប់មកបានវាស់វែង និងដកហូតសម្ភារតាងបង្ក យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល តាមការស្នើសុំរបស់ក្រុមហ៊ុនផ្លូវ ដើម្បីរងចាំការដោះស្រាយ ៕