ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?

ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?

ខេត្តតាកែវ៖  អាជ្ញាធរស្រុកកោះអណ្ដែត បុរីជលសារនិងអង្គរបុរី ត្រូវគេរាយការណ៍ថា បានជួលដីស្រែប្រាំងរាប់សិបតាហើយទៅជនជាតិវៀតណាមចូលមកធ្វើស្រែប្រាំង ដែលប្រការនេះការបំពាននិងគឺបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមសខេង។ ជនជាតិវៀតណាមខ្លះបានបោះតង់ធ្វើរោងនៅជាអចិន្ត្រៃយ៍តែម្ដងនិងខ្លះពេលល្ងាចវិលត្រឡប់

ទៅប្រទេសគេវិញ។

សារាចរណែនាំរបស់សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ច្បាស់ម្ដងហើយម្ដងទៀតថា មិនអនុញ្ញាតឲ្យមានការជួលដីស្រែឲ្យទៅ ជនជាតិវៀតណាមធ្វើស្រែប្រាំងនោះជាដាច់ខាត។ ប៉ុន្តែបណ្តាស្រុកខ្លះជាប់ព្រំដែនវៀតណាមនៃខេត្តតាកែវនៅតែបំពានសេចក្តីណែនាំរបស់

សម្ដេចក្រឡាហោមម្ដងហើយម្ដងទៀត។

មន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តបង្ហើបឲ្យដឹងថា មាន​ជនជាតិ​វៀតណាម ចូល​មក​ធ្វើស្រែ​នា​រដូវប្រាំង​លើ​ទឹកដី​ក្នុងស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត ពិតប្រាកដ​មែន ដោយ​ពួក​គេ​ទាំងនោះ​ខ្លះ​បោះ​តង់សង់​ជា​រោង​ស្នាក់​នៅ​ធ្វើស្រែ ខ្លះ​ទៀត​មិន​បាន​ធ្វើ​រោង​ស្នាក់​នៅ​ធ្វើ​នៅ​ក្បែរ​ដីស្រែ​ ដែល​កំពុង​បង្កបង្កើន​ផល​នោះ​ទេ គឺ​មក​ព្រឹក រួច​ត្រឡប់​ទៅ​វិញ​ល្ងាច​។ ចំណែក​ស្រុក​កោះអណ្តែត មាន​ជនជាតិ​វៀតណាម​ធ្វើស្រែ តែ​ពួក​គេ​មាន​លិខិត​អនុញ្ញាតិ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្របច្បាប់ និង​ខ្លះ​ក៏​ចូល​មក​ធ្វើ​រោង ដើម្បី​ស្នាក់​នៅ​ផង​ដែរ​។  ករណី​មានការ​បែកធ្លាយ​ជនជាតិ​វៀតណាម​មក​ជួល​ដី​ធ្វើស្រែ​ក្នុងស្រុក​បូ​រី​ជលសារ​នេះ លោក ទុ​យ សុ​ភ័​ក្រ អភិបាលស្រុក​បូ​រី​ជលសារ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ  ដោយ​ហៅ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល​។

លោក ផា​ន ផល អធិការ​នគរបាល​ស្រុក​បូ​រី​ជលសារ បានឲ្យដឹងថា រឿង​នេះ​លោក​មិនដឹង​ច្បាស់​នោះ​ទេ ហើយ​លោក​ក៏​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ជួល​ដី​ឲ្យ​វៀតណាម​ធ្វើស្រែ​ប្រាំង​នោះ​ដែរ គឺ​មានឈ្មោះ​ទាហាន​ព្រំដែន​ម្នាក់​ជា​អ្នក​ធ្វើ​។

រឿងរ៉ាវនៃការជួលដីស្រែទៅឲ្យជនជាតិវៀតណាម នៅជិតព្រំដែនក្នុងខេត្តតាកែវបានកើតឡើងជាញឹកញាប់ ទោះបីជាក្រសួងមហាផ្ទៃបានណែនាំម្ដងហើយម្ដងទៀតយ៉ាងណាក៏ដោយ។ គេរង់ចាំមើលថាតើថ្នាក់ដឹកនាំខេត្តតាកែវនឹងបណ្ដាស្រុកទាំងឡាយអ្នកបានជួលដីឲ្យជនជាតិវៀតណាម ចូលមកធ្វើស្រែនោះបានអ្វីឆ្លើយតបជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ?

ចំពោះករណីនេះ អភិបាលខេត្តតាកែវមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃនេះ។

ដោយឡែកលោក សុខ ឥសាន ធ្លាប់មានប្រសាសន៍ថា, រាជរដ្ឋាភិបាលកម្ពុជាមានផែនការ និងអនុវត្តការអភិវឌ្ឍន៍តំបន់ព្រំដែនយូរមកហើយដើម្បីប្រែក្លាយឲ្យទៅជាព្រំដែនមិត្តភាព

សាមគ្គីភាព និងសហប្រតិបត្តិការយូរអង្វែង។

លោកបន្តថា, រដ្ឋបានហាមមិនឲ្យប្រជាជនកម្ពុជាលក់ ជួលឬប្រវ៉ាស់ដីស្រែចម្ការទៅឲ្យជនជាតិបរទេសយូរមកហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya