ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍  បណ្តាលឲ្យ ៤ នាក់ ស្លាប់ និង របួស លើផ្លូវ​ជាតិ​លេខ​៤  នៅព្រះសីហនុ

គ្រោះថ្នាក់​ចរាចរណ៍  បណ្តាលឲ្យ ៤ នាក់ ស្លាប់ និង របួស លើផ្លូវ​ជាតិ​លេខ​៤  នៅព្រះសីហនុ

ព្រះសីហនុៈ   ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង លើផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩៧-១៩៨ ស្ថិតនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០២១​  មនុស្ស ៤ នាក់ បាន​ស្លាប់ និង របួស ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​មួយ លើ​ដង​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ស្រុក​ព្រៃនប់ ដែល​បង្ករ​ឡើង ដោយ​រថយន្ត​ធំ បុក​ប៉ះ​រថយន្ត​តូច ខូចខាត​ខ្ទេចខ្ទី​តែម្តង​។​

​ហេតុការណ៍​នេះ មាន​មនុស្ស ពីរ​នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង ពីរ​នាក់​ទៀត បាន​រងរបួស​ធ្ងន់ ហើយ​បាន​ត្រូវបញ្ជូន ទៅ​មន្ទីរពេទ្យបង្អែក ចំការចេក ខេត្ត​ព្រះសីហនុ ។​

​ ករណីនេះ បង្កដោយ​រថយន្ត ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3E-7497 ដែលមាន​ទិសដៅ ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់គេចខ្លួន​)​។ នៅពេល​មកដល់ ចំណុច​ខាងលើ រថយន្ត ម៉ាក HYUNDAI បាន​រេ​ចង្កូត មក​ខាងឆ្វេង​ដៃ បុក​រថយន្ត ម៉ាក TOYOTA COROLLA ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ ភ្នំពេញ 2C-0818 ដែលមាន​ទិសដៅ​ពី​ផ្ទុយគ្នា បើកបរ​ដោយ​ឈ្មោះ យី ផ​ល្លេង ភេទ​ស្រី អាយុ ៤៨​ឆ្នាំ (​ស្លាប់​); ឈ្មោះ លីន អាយុ ២៩​ឆ្នាំ (​ស្លាប់​), ឈ្មោះ ទេស អាទិ​ការ ភេទ​ស្រី អាយុ ៤១​ឆ្នាំ (​រងរបួស​ធ្ងន់​), ឈ្មោះ សា​សា ភេទ​ប្រុស អាយុ ១១​ឆ្នាំ (​របួសធ្ងន់​) ។ អ្នក​ទាំង ៤ មាន​លំនៅ នៅ​ភូមិ​ដូន​លយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​  សាកសព បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ។ ជនរងគ្រោះ បាន​បញ្ជូនទៅ​សង្គ្រោះ នៅ មន្ទីរពេទ្យបង្អែក​ខេត្ត  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya