ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ កម្លាំងនគរបាលឃាត់ខ្លួនករណីលួចម៉ូតូ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  នៅភ្នំពេញ

បុរសម្នាក់ កម្លាំងនគរបាលឃាត់ខ្លួនករណីលួចម៉ូតូ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  នៅភ្នំពេញ

ភ្នំពេញ:  បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនករណីលួចម៉ូតូ នៅចំណុចក្នុងមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀត ផ្លូវ២៧១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង  ជនសង្ស័យឈ្មោះ ម៉ីចាន់ ដាលុច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ២៤៧ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ សេង ប៉េងរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខសេ២២ ផ្លូវលំ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរបុគ្គលិកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

វត្ថុតាង: ម៉ូតូម៉ាកYamaha R15 ពណ៍ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1IC 9555 ។

ជនរងគ្រោះបានជិះម៉ូតូភិនភាគដូចខាងលើទៅផ្ញើរក្នុងចំណតមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួច

ចូលទៅធ្វើការនៅក្នុងការិយាល័យដូចសព្វដងបានមួយសន្ទុះក៏មានខាងសន្តិសុខមន្ទីរពេទ្យ

បានមកប្រាប់ថាមានចោរ ចូលលួចម៉ូតូរបស់ខ្ញុំចេញពីកន្លែងផ្ញើអូសចេញបានប្រហែល ជាង២០ម៉ែត្រក៏ត្រូវបានសន្តិសុខមន្ទីរពេទ្យចាប់ឃាត់ខ្លួនបានរួមជាមួយម៉ូតូខាងលើ បន្ទាប់មកក៏បានអន្តរាគមន៍ពីប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយបានឲ្យរូបខ្ញុំ សន្តិសុខមន្ទីរពេទ្យព្រមទាំងជនល្មើសនិងវត្ថុតាងនាំមកទីស្នាក់ការប៉ុស្ដិ៍ដើម្បីបំភ្លឺតាមនីតិវិធី ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង

ដើម្បីចាត់ការបន្ត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya