ភ្នំពេញ: កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក ដឹកនាំដោយ លោក ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វា បានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅចំណុចរោងកម្មករសំណង់ ស្ថិតនៅលើផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។ ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ (ស្រី ០១នាក់) និងវត្ថុតាងម្សៅក្រាមសថ្លា ចំនួន ៥៣កញ្ចប់ សង្ស័យគ្រឿងញៀន។
ជនសង្ស័យ និងវត្ថុតាង រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីអនុវត្តនីតិវិធីបន្ត៕