ភ្នំពេញ ៖ ភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី ១៦ខែមករាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូឡាំប្រ៊ីតាក្នុងល្បឿនលឿនរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តមកបុករថយន្តB M Wដែលចតទុកនៅមុខកន្លែងលក់សំភារៈបន្ទប់ទឹក យីហោ (អាមេរិចកាំងស្តង់ដា) បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
មុនពេលកើតហេតុ គេឃើញមានម៉ូតូឡាំប្រ៊ីតាមួយគ្រឿងពណ៌សពាក់ស្លាកលេខ កណ្តាល1AH-8341បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីលើស្ពានអាកាស៥មករាក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យម្ចាស់ម៉ូតូឡាំប្រ៊ីតាធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូឡាំប្រ៊ីតាមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុកនឹងរថយន្តB M Wពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2AF-6081 ដែលចតទុកនៅខាងមុខ កន្លែងលក់សំភារៈបន្ទប់ទឹកយីហោ(អាមេរិចកាំងស្តង់ដា) បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ ៕