ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានខូចដាច់ខ្សែរេចង្កូតបុកឡាន បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធរងរបួស  នៅពោធិ៍សាត់

គ្រោះថ្នាក់ចរាចរណ៍ ឡានខូចដាច់ខ្សែរេចង្កូតបុកឡាន បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធរងរបួស  នៅពោធិ៍សាត់

ពោធិ៍សាត់:  ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យម​នុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥២-១៥៣ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១  ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាកស៊ាំយ៉ុង អូសរថយន្តម៉ាកស៊ាំយ៉ុងដឹកបន្លែខូច ធ្វើចរាចរណ៍ទិសដៅពីកើតទៅលិច លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានដាច់ខ្សែសណ្តោង បណ្តាលឲ្យរេចង្កូត ជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ។

រថយន្តបង្កម៉ាក ស៊ាំយ៉ុង ពាក់ផ្លាកលេខ កំពង់ធំ 2A 0995 ពណ៌ស្លែ អ្នកបើកបរ ឈ្មោះ នួន មុន្នី ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ បានស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅបច្ចុប្បន្នភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។ មានអ្នករួមដំណើរជាមួយឈ្មោះ យឹម ស៊ីណាត អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រងរបួសស្រាល ។ ចំណែករថយន្តរងគ្រោះម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ព្រះស៊ីហនុ 3A 7125 ពណ៌ស ធ្វើចរាចរណ៍ ទិសដៅពីកើតទៅលិច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យភាគីខាងរថយន្តសាំយ៉ុង ដែលជារថយន្តបង្ក បានបាត់បង់អាយុជីវិតប្តី ចំណែកស្រ្តីជាប្រពន្ធនោះវិញបានរងរបួសស្រាល ។ ដោយឡែករថយន្តទាំងពីរគ្រឿង រងការខូចខាត ខ្ទេចធ្ងន់ធ្ងរទាំងសងខាងផងដែរ នៅកន្លែងកើត

ហេតុ ។ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ វាស់វែង ធ្វើកំណត់ហេតុ ដឹកជនរង គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងយកទៅរក្សាទុក ជាបណ្តោះអាសន្ន តាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya