ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ថយរថយន្តកិនក្មេង អាយុ៣ឆ្នំា បណ្តាលឲ្យស្លាប់  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ថយរថយន្តកិនក្មេង អាយុ៣ឆ្នំា បណ្តាលឲ្យស្លាប់  នៅភ្នំពេញ

ភ្នំពេញ:   ករណីគ្រោះថ្នាក់ចរាចរណ៍ថយរថយន្តកិនក្មេងបណ្តាលឲ្យស្លាប់ ទីតាំងកើត ហេតុក្នុងបុរីលឹមឈាងហោចម្ការដូង ផ្ទះលេខ១៨ ផ្លូវលេខ០២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។

១/ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាតនីតា ភេទស្រី អាយុ ៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ (ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ) ។
២/រថយន្ដម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-0831 បើកបរដោយឈ្មោះ នូ សានិត ភេទប្រុស អាយុ ៣៥ឆ្នាំ(ឃាត់ខ្លួន) បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៣ ផ្លូវលេខ០២ បុរីលឹមឈាងហោ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុរថយន្តបង្ក រៀបចំចេញដំណើរទៅការបងប្អូន នៅឯខេត្តកំពត ប៉ុន្តែពេលថយឡានមកក៏ប៉ះក្មេងស្រីរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ក្រោយមកក៏ស្លាប់ពេលបញ្ជូនដល់មន្ទីរពេល ករណីនេះជនរងគ្រោះ និងម្ចាស់រថយន្តបង្ក គឺនៅផ្ទះក្បែរគ្នា។  គ្រោះថ្នាក់ចរាចរណ៍ខាងលើយកមករក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya