ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ ២នាក់​ប្តី​ប្រពន្ធ​បន្ថែមទៀត ពាក់ព័ន្ធ​ការបាញ់សម្លាប់ លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន នៅ​ត្បូងឃ្មុំ​

ជនសង្ស័យ ២នាក់​ប្តី​ប្រពន្ធ​បន្ថែមទៀត ពាក់ព័ន្ធ​ការបាញ់សម្លាប់ លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន នៅ​ត្បូងឃ្មុំ​

ភ្នំពេញៈ   សមត្ថកិច្ច ចាប់ខ្លួន នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១  ជនសង្ស័យ ពីរ​នាក់​ប្តី​ប្រពន្ធ​បន្ថែមទៀត ពាក់ព័ន្ធ​ការបាញ់សម្លាប់ លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល  នៅ​ចំណុច​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ដកហូត​បាន កាំភ្លើងខ្លី មួយ​ដើម និង​គ្រាប់​មួយចំនួន​។

បក្ខពួក​ប្តី​ប្រពន្ធ ទាំងពីរ​នាក់​នេះ គឺជា​អ្នកផ្តល់​ម៉ូតូ​មួយគ្រឿង ដល់​ជនដៃដល់ អ៊ា ណា​រ៉េ​ន ជា​មធ្យោបាយ​ជិះ​គេចខ្លួន ។ ការចាប់ខ្លួន​នេះ ជនសង្ស័យ​ទាំង ពីរ​នាក់ ប្តី​ប្រពន្ធ​នេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដែល​ធ្លាប់​បានធ្វើ​សកម្មភាព ជួញដូរ​គ្រឿងញៀន ជាមួយ​ជនដៃដល់ នាពេល​កន្លងមក​។

ជនសង្ស័យ​ទាំង ពីរ​នាក់ ត្រូវបាន​បញ្ជូន​មកកាន់ នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី ។ ដោយឡែក សាកសព​ជនដៃដល់ អ៊ា ណា​រ៉េ​ន ត្រូវបាន​សមត្ថកិច្ច ដឹក​មក​តម្កល់ទុក នៅក្នុង​វត្ត រង់ចាំ​ប្រពន្ធ​កូន និង ក្រុមគ្រួសារ មក​ទទួលយក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​។​

​គួររំលឹកថា នា​ថ្ងៃទី​១៦ មករា នេះ ទទួលបាន​របាយការណ៍ បន្ថែម​ពី​សមត្ថកិច្ច ពាក់ព័ន្ធ​ប្រតិបត្តិការ បង្ក្រាប​ជន​ដៃ​ល់ ឈ្មោះ អ៊ា ណា​រ៉េ​ន ដែល​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច ឡោមព័ទ្ធ​ចំនួន ៤ ខេត្ត រហូត​ជនដៃដល់ ត្រូវបាន​បាញ់សម្លាប់ ព្រោះ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច មិន​ព្រម​ប្រគល់​ខ្លួន តាម​សម្រួល ។​

​យោងតាម​របាយការណ៍ បានអោយដឹងថា ក្រោយពី​មាន​ហេតុការណ៍ បាញ់សម្លាប់​លោក រ៉េត ស៊ី​ណាត​, នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ ជាមួយ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ឈ្មោះ កែ ចាន់​មាន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​អ្នកបើករថយន្ត នៅ​ចំណុច​ផ្ទះជួល​ក្បែរ​វត្ត​ទួល​តា​ឯក ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បានគេច​ទៅ​លាក់ខ្លួន នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​, ខេត្តមណ្ឌលគិរី​, ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ។ រហូតដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ រហូតដល់ កំណត់​បាន​ទីតាំង លាក់ខ្លួនរ​បស់ជនស​ង្ស័​យ ហើយ​បាន​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​គរ​បាល ខេត្តក្រចេះ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ របស់លោក លិ សុ​ផា ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ ។

​នៅវេលា​ម៉ោង ១៧:៤៦​នាទី កម្លាំង​សមត្ថកិច្ច បាន​ប្រទះឃើញ​ជនសង្ស័យ នៅ​ចំណុច​មាត់​អូរ ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ស្តិ​ត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​សមត្ថកិច្ច បាន​ឲ្យ​ជនសង្ស័យ ប្រគល់​ខ្លួន​តាម​សម្រួល ។ ប៉ុន្តែ​ខណៈពេល​នោះ ជនសង្ស័យ រឹងរូស​មិន​ព្រម​ប្រគល់​ខ្លន និង បាន​បាញ់ មកលើ​សមត្ថកិច្ច ។ ភ្លាមនោះ សមត្ថកិច្ច​យើង បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយ​បាញ់​តបត​គ្នា ទៅវិញទៅមក បណ្តាល​ឲ្យ​ជនសង្ស័យ ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ ។

ជាមួយគ្នានេះ វត្ថុតាង​ដកហូត មាន​អាវុធខ្លី​មួយ​ដើម ម៉ាក CZ 75B លេខ 5493V ពណ៌​ទឹកប្រាក់ មួយ​ដើម ។ បច្ចុប្បន្ន សាកសព​បានប្រគល់​ឲ្យ​ស្នងការដ្ឋាន នគរបាល​ខេត្តក្រចេះ ដើម្បី​ចាត់ចែង​តាម​នីតិវិធី ។​

​គួរ​រំលឹក​បន្ថែមថា អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត គឺ​បាន​កើតឡើង កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ រំលងអធ្រាត្រ នៅ​ចំណុច​មុខផ្ទះ​សំណាក់ សាំង​ហ័​រ​ទៀន ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya