ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង

សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ ចេញពីប្រជានេសាទជាច្រើនក្នុងខេត្តកំពង់ឆ្នាំង បានឲ្យអ្នកសារព័ត៌ មានយើងដឹងថា រាល់ថ្ងៃនេះ គឺពួក គាត់មានការក្តៅក្រហាយយ៉ាងខ្លាំង ព្រោះតែសមត្ថកិច្ចជំនាញមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង បណ្តែតបណ្តោ យ ឲ្យក្រុមអនិក្ខជន វៀតណាម ធ្វើ សកម្មភាព អូសអួន អូសនាម មងគ្រប ៣ ជាន់ អូសយុំាងកាវ និង អូសនាមសម័យ យ៉ាងអនាធិបតេយ្យ នៅតាមបណ្តោ យដងទន្លេក្នុងស្រុកចំនួន ៣ ដោយ ប្រើកម្លាំងម៉ាស៊ីនទាញយ៉ាងកក្រើក ទឹកតែម្តង ។

សេចក្តីរាយការណ៍ទាំងនោះក៏បាន បន្តទៀតថា ក្រុមប្រព្រឹត្តបទល្មើស នេសាទ អនិក្ខជនវៀតណាម រាប់សិបកាណូត ធ្វើសកម្មភាព ប្រព្រឹត្ត បទល្មើសនេសាទ យ៉ាងត្រេកត្រអាល ដោយគ្មានការ ឈឺឆ្អាលពីសំណាក់ អស់លោក សមត្ថកិច្ចជំនាញណាមួយនៅ ឡើយទេ ដែលសកម្មភាពទាំងអស់ នោះគឺក្លាយទៅជាក្តីសុខសាន្តមួយ សម្រាប់អាជីព បទល្មើសនេសាទ ពួកគេតែម្តង។

ប្រជាពលរដ្ឋយ៉ាងច្រើនបានត្អូញត្អែរ និង បញ្ចេញនូវការក្តៅក្រហាយ យ៉ាងខ្លាំងដោយពួកគាត់បាននិយាយថា ជារៀងរាល់យប់ ពួក គាត់ជាប្រជាពលរដ្ឋ គឺតែងតែទទួល រងនូវការខាតបង់ជានិច្ច ជាប្រចាំទៅហើយ ដែលក្រុមប្រព្រឹត្ត បទល្មើសនេសាទ អនិក្ខជន វៀតណាម ទាំងអស់នោះ ធ្វើសកម្មភាព អូស នាមសម័យ ជាប់ដាច់ មង ដាច់ សន្ទូច និងដាច់ក្រសុំ របស់ពួកគាត់ដែលពួកគាត់ដាក់តាម ដងទន្លេ គ្រាន់បានត្រីខ្លះយកទលក់ គ្រាន់បានប្រាក់ចំណូលខ្លះយកមក ទ្រទ្រង់ជីវភាពប្រចាំថ្ងៃហើយបែរជា ត្រូវបំផ្លាញអស់យ៉ាងអាសារបង់ជារៀងរាល់យប់តែម្តង សេចក្តីរាយការណ៍ ទាំងអស់នោះក៏ បានបន្តទៀតថា ប្រជាពលរដ្ឋយ៉ាង ច្រើនធ្លាប់បានធ្វើការតវ៉ា ជាមួយក្រុមអនិក្ខជនវៀតណាទាំងនោះដែរ ឲ្យផ្តល់សំណងឲ្យខ្លួនវិញ ក្រុមពួក ប្រព្រឹត្តបទល្មើសនេសាទ ទាំងនោះ បានប្រាប់វិញថា ចាំព្រឹកចាំយកសំណងវិញ អត់ដដែល ព្រោះពួក គាត់អត់ដែលស្គាល់អនិក្ខជនវៀតណាម ទាំងនោះនៅ ឯណានោះទេ សកម្មភាពបទល្មើសនេសាទ ដែលកើតមាន គឺនៅក្នុង ស្រុក កំពង់លែង និង ស្រុក ជល់រី ខេត្ត កំពង់ឆ្នាំង ប្រជានេសាទជាច្រើន សំណើសុំដល់ លោក ងិន ហ៑ុន ប្រធានមន្ទីរ កសិកម្មខេត្ត សំណើសុំ ដល់ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្ត សំណើសុំដល់ ឯកឧត្តម ខូវ លី ស្នងការរដ្ឋាននគរបាលខេត្ត សំណើសុំដល់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជួយចាត់វិធានការក្តៅផង ។ មន្ត្រីជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុក អ្នកសារព័ត៌មាន ជាឆ្អឹង ទទឹង ក ពួកគេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya