ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូ  បណ្ដាលឲ្យស្លាប់ ម្នាក់ នៅកំពង់ធំ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូ  បណ្ដាលឲ្យស្លាប់ ម្នាក់ នៅកំពង់ធំ

កំពង់ធំ:  ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៦ ចន្លោះ គីឡូម៉ែត្រលេខ១៩៧-១៩៨ ចំណុចភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។

រថយន្តម៉ាក អ៊ីស៊ុយ ពណ៌ស អ្នកបើកបរឈ្មោះ គឹម ប៊ុនលីម ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិត្រពាំងឈូក សង្កាត់ សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក និច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HB-3392 បើកបរដោយឈ្មោះ ហេង ស្រីពៅ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព ។  សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក អធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya