ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ជំនួបគ្នា រវាងនាង ,ស្វាមី និងកូនប្រុស លេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជម្រះក្តីលើបណ្តឹងលែងលះគ្នា

ជំនួបគ្នា រវាងនាង ,ស្វាមី និងកូនប្រុស លេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជម្រះក្តីលើបណ្តឹងលែងលះគ្នា

ភ្នំពេញ៖   តារាសម្តែង និងចម្រៀង ទូច ស្រីល័ក្ខ និងស្វាមី បានឈានដល់ចំណុចក្តៅហើយ

ពោលគឺ ថ្ងៃទី១៥នេះ គឺជាជំនួបគ្នារវាងនាង ,ស្វាមី និងកូនប្រុសបានលេចមុខនៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីជម្រះក្តីលើបណ្តឹងលែងលះគ្នា ។

តារាចម្រៀង ទូច ស្រីលក្ខណ៍ បានរៀបការជាមួយស្វាមី ជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេន ចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ។ នាងទទួលបានចំណងដៃកូនប្រុសវ័យ៥ឆ្នាំម្នាក់ក្នុងបន្ទុកនាពេលបច្ចុប្បន្ន។ ក្រោយលេចចេញដំណឹងបែកបាក់គ្នានាងតែងបង្ហោះសារ និងបទចម្រៀងឆ្លុះបញ្ចាំងពី ទុក្ខសោកក្នុងជីវិតជាហូរហែ និងបញ្ចេញសារមួយចំនួនលើបណ្តាញសង្គមដើម្បីបន្ធូអារម្មណ៍ រហូតអតីតស្វាមីនាងក៏ធ្លាប់បានបញ្ចេញលិខិតដោយចំហរបដិសេធពាក្យសម្តីរបស់អតីតភរិយា

ផងដែរ។ ទោះជាយ៉ាងណាគេនៅមិនទាន់ទទួលការបញ្ជាក់អំពីលទ្ធផលណាមួយនៅឡើយពីតារាសម្តែង

ខាងលើនៅឡើយទេ ។ ប៉ុន្តែតារាសម្តែងរូបនេះបានត្រឹមបង្ហោះសារដោយក្តីអាណិតកូនប្រុសបណ្តូលចិត្ត និងពាក្យសុំទោសទៅកាន់កូនប្រុសយ៉ាងកម្សត់។ គេកត់សម្គាល់ផងដែរថា មុននេះ មួយថ្ងៃនាងបានបញ្ចេញសារដ៏ចាក់ដោតមួយអមដោយរូប២សន្លឹករវាងនាង និងកូនប្រុស។ នាងទម្លាយសារថា នាង និងកូនបានត្រៀមរួចជាស្រេចក្នុងការឡើងសាលាដំបូងរាជធានីភ្នំពេញ។ នាងបានចោទជាសំណួរទៅកាន់មនុស្សមួយចំនួនតូចដែលធ្លាប់លើកឡើងថា នាងបានដាក់បម្រាមហាមកូនប្រុសមិនឲ្យជួបមុខឪពុកដែលជាសាច់ឈាមគេផង។ នាងចោទសួរទៅវិញថាមានដឹងទេថា ជាឈាមរបស់គេ គេមិនខ្វល់ផងកន្លងមកជាង១ឆ្នាំមកហើយ ហើយម្តេច មនុស្សមួយចំនួនតូចនេះមិនទៅសួរគេផងថា ហេតុអីបានចិត្តដាច់ចុះចោលប្រពន្ធកូនទៅភ្ជាប់ពាក្យនឹងស្រីថ្មីបែបនេះ? នាងថាកុំឲ្យក្តៅបើមិនដឹងកុំចេះតែបំពាននិយាយអី។ នាងបន្តថា សូម្បីតែមួយរៀលអតីតស្វាមីនាងមិនដែលផ្ញើឲ្យកូនផង ហើយពេលកូនឈឺតើវត្តមានឱពុកគាត់នៅទីណា ? សូម្បីតែតេមកសួរកូនក៏មិនដែរផងដែរ។

ជាមួយគ្នានេះដែរ សារដែលឆ្លុះបញ្ចាំងពីជីវិតរបស់នាងត្រូវបានអ្នកគាំទ្រជាច្រើនលើកទឹកចិត្ត ក្នុងនោះមានអ្នកលើកសរសើរពីទឹកចិត្តនាងដែលអាចអត់ទ្រាំ នឹងស្ថានភាពគ្រួសារ និងព្យាយាមលាក់អស់ជាយូរមកហើយមុនពេលដែលទម្លាយ។ ទោះជាយ៉ាងណានាងធ្លាប់បានបញ្ចេញបទចម្រៀងរៀបរាប់ពីទុក្ខកង្វល់នានា ដែលធ្លាប់បានចាក់ចំបេះដូងនារីមានវិបត្តិគ្រួសារជាច្រើននាក់ រហូតមានអ្នកស្តាប់ខ្លះបានស្រក់ទឹកភ្នែកទៅតាមអត្ថន័យនៃបទម្រៀងដ៏កម្សត់នេះផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya