ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ បើក​ម៉ូតូ ដែល​ផ្ទុក​ដោយ​ដើម​ត្រាវ​ច្រើន ហើយ​បាន​យេកយោក រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ ​ត្រូវ​ម៉ូតូសង្កត់ពីលើ  បណ្ដាលឱ្យ​ឈ្លក់ទឹក ស្លាប់​  នៅកំពង់ធំ

បុរស​ម្នាក់ បើក​ម៉ូតូ ដែល​ផ្ទុក​ដោយ​ដើម​ត្រាវ​ច្រើន ហើយ​បាន​យេកយោក រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ ​ត្រូវ​ម៉ូតូសង្កត់ពីលើ  បណ្ដាលឱ្យ​ឈ្លក់ទឹក ស្លាប់​  នៅកំពង់ធំ

កំពង់ធំៈ  ឧបទ្ទវ​ហេតុនេះ បានកើត​ឡើង កាលពី​ ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នៅត្រង់ចំណុច អាងទឹក​ជីវភាព ក្នុងភូមិ​ជីវភាព ឃុំ​អណ្តូង​ពោធិ៍ ស្រុក​តាំងគោក ។​

បុរស​ម្នាក់ បាន​បើក​ម៉ូតូ ដែល​ផ្ទុក​ដោយ​ដើម​ត្រាវ​ច្រើន ហើយ​បាន​យេកយោក រេ​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ ហើយ​បាន​ត្រូវ​ម៉ូតូ សង្កត់ពីលើ បណ្ដាលឱ្យ​ឈ្លក់ទឹក ស្លាប់​តែម្តង​។

​លោក ហម ថុល អាយុ ៥៨ ឆ្នាំ ជា​ប្រជា​ការពារ នៅ​ភូមិ​ជីវភាព ឃុំ​អណ្តូង​ពោធិ៍ បានអោយដឹងថា បុរសរងគ្រោះ ឈ្មោះ ទឹម យ៉ាន់ អាយុ ៦២ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​បុស្ស​ស្បែង ឃុំ​ជ្រលង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។​  លោក​មិន​បានឃើញ​ហេតុការណ៍​ផ្ទាល់​ទេ តែ​ក្មេងៗ បេះ​ពុទ្រា​ក្បែរ​កន្លែងកើតហេតុ បានឃើញ ហើយ​ប្រាប់​អោយ​លោក និង​អ្នកស្រុក ទៅ​ជួយ​ជនរងគ្រោះ​។ ប៉ុន្តែ​នៅពេល​កម្លាំង​ប្រជា​ការពារ ៣ នាក់ និង​ពលរដ្ឋ​ផ្សេងទៀត ទៅ​តស៊ូ​ស្រង់​បាន​នោះ ជនរងគ្រោះ បាន​ស្លាប់ យ៉ាង​គួរអោយ​សង្វេគ ទៅហើយ ។​

​ ជនរងគ្រោះ ត្រូវ​ម៉ូតូ និង​ដើម​ត្រាវ​សង្កត់​លើ បណ្ដាលឱ្យ​ឈ្លក់ទឹក ស្លាប់​តែម្តង​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya