ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » រដ្ឋបាលខេត្តមណ្ឌលគិរី អនុញ្ញាតឲ្យទាំងមនុស្ស ទាំងរថយន្តរបស់ក្រុមហ៊ុនវៀតណាម ចូលទិញកសិផលក្នុងដីខ្មែរ ធ្វើឲ្យអាជីវករខ្មែររកស៊ីទិញដំឡូងមីបាត់បង់អាជីព

រដ្ឋបាលខេត្តមណ្ឌលគិរី អនុញ្ញាតឲ្យទាំងមនុស្ស ទាំងរថយន្តរបស់ក្រុមហ៊ុនវៀតណាម ចូលទិញកសិផលក្នុងដីខ្មែរ ធ្វើឲ្យអាជីវករខ្មែររកស៊ីទិញដំឡូងមីបាត់បង់អាជីព

មណ្ឌលគិរី៖  រាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ការពារនិងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺcovid-19 ដោយបានចាត់វិធានការផ្សេងៗជាច្រើន លើការចេញចូលក្នុងប្រទេស ចម្លែកអីតែរដ្ឋបាលខេត្តមណ្ឌលគិរី បែរជាបើកដៃអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាមនាំទាំងរថយន្តជាច្រើនគ្រឿង ទាំងជនជាតិវៀតណាមជាច្រើននាក់ចូលក្នុងទឹកដីខ្មែរ ដើម្បីប្រមូលទិញកសិផលរបស់ប្រជាកសិករក្នុងខេត្ត នាំទៅប្រទេសវៀតណាមដោយខ្លួនឯង ក្រោមហេតុផលដើម្បីជួយបង្កើនដល់ជីវភាពរបស់ពលរដ្ឋ ដែលទង្វើបែបនេះហាក់ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខរបរប្រចាំថ្ងៃ របស់ក្រុមអាជីវករខ្មែរអ្នករកស៊ីទិញដំឡូងមីយកទៅលក់បន្តនៅប្រទេសវៀតណាម។

លោក សួង ចំរើន ម្ចាស់ជញ្ជីងថ្លឹងដំឡូងមីមួយរូបក្នុងស្រុកពេជ្រាដា បានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញកណ្តាលដែលជាជនជាតិខ្មែរ មិនអាចប្រមូលទិញដំឡូងមីនាំ យកទៅលក់ នៅព្រំដែនវៀតណាមតាមច្រកទ្វារណាំលៀបានទេ ដោយសារតែរដ្ឋបាលខេត្តមណ្ឌលគិរី អនុញ្ញាតឲ្យរថយន្តនិងពលរដ្ឋវៀតណាមចូលមកប្រមូលទិញកសិផលក្នុងដីខ្មែរតាមអំពើចិត្ត ជាពិសេសពួកគាត់ត្រូវបានមន្រ្តីនគរបាលច្រកទ្វារព្រំដែន ដឹកនាំដោយលោក សំរឹទ្ធ ណយ មិនអនុញ្ញ្ញាតឲ្យពួកគាត់ដឹកដំឡូងមីតាមរថយន្តឆ្លងដែនឡើយ ដែលធ្វើឲ្យពួកគាត់ជួបការលំបាកទាំងជីវភាពប្រចាំថ្ងៃ ទាំងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋលើមធ្យោបាយយានយន្ត។ បច្ចុប្បន្នមានអាជីវករជញ្ជីងថ្លឹងដំឡូងមីចំនួន៩នាក់ក្នុងស្រុកពេជ្រាដា ដែលប្រកបអាជីវកម្មប្រមូលទិញដំឡូងមីនិងកសិផលផ្សេងទៀតពីប្រជាកសិករ យកទៅលក់នៅព្រំដែនប្រទេសវៀតណាម ប៉ុន្តែពេលនេះពួកគាត់កំពុងជួបការលំបាក ដោយសារតែងខាងក្រុមហ៊ុនវៀតណាម មានសិទ្ធិចូលទាំងរថយន្ត ទាំងមនុស្សមក ដីខ្មែរប្រមូលទិញកសិផលដោយសេរី។ លោកបន្តថា ពួកគាត់រីករាយក្នុង ការប្រគួតប្រជែង ប្រមូលទិញកសិផលពីប្រជាកសិករយកទៅលក់នៅប្រទេសវៀតណាមដោយស្មើភាពគ្នា ដើម្បីលើកកំពស់ជីវភាពអ្នកដាំដុះ ប៉ុន្តែបើរថយន្តនិងពលរដ្ឋវៀតណាមចូលដីខ្មែរបាន រឿងអីសមត្ថកិច្ចច្រកទ្វារព្រំដែនណាំលៀ មិនអនុញ្ញាតឲ្យរថយន្តពួកគាត់ដឹក ដំឡូងមីឆ្លងដែនដែរនោះ។

លោក សួង ចំរើន បានសំណូមពរដល់រដ្ឋបាលខេត្តមណ្ឌលគិរីដែលដឹកនាំដោយលោក

ស្វាយ សំអ៊ាង ជាអភិបាលខេត្ត ឈប់បន្តអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាម មានសិទ្ធិចូលទិញដំឡូងមីក្នុងដីខ្មែរទៀតទៅ ដោយទុកឱកាសឲ្យអាជីវករខ្មែរ មាន លទ្ធភាពប្រមូលទិញពីប្រជាកសិករតាមតម្លៃទីផ្សារសេរី ហើយនាំយកទៅលក់ឲ្យក្រុមហ៊ុន និងអាជីវករវៀតណាម នៅចំណុចព្រំប្រទល់ដែន ដូចច្រកទ្វារព្រំដែនផ្សេងៗទៀត ក្នុងប្រទេសកម្ពុជាដែលកំពុងអនុវត្តន៏ក្នុងពេលបច្ចុប្បន្ន។

យោងតាមចំណារនិងហត្ថលេខា ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ របស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឯកភាពលើសំណើរបស់ក្រុមហ៊ុនវៀតណាម ហ៊ង់ ងុកអាញ់ យករថយន្តចំនួន៦គ្រឿង និងអាត្រាក់សណ្តោងចំនួន៥គ្រឿង ព្រមទាំងអ្នកបើកបរ ឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជាដើម្បីប្រមូលទិញកសិផលពីប្រជាកសិករខ្មែរ ក្នុងភូមិសាស្ត្រភូមិទួលស្វាយ ឃុំដាក់ដាំ ស្រុកអូររាំង និងភូមិពូលូ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ការអនុញ្ញាតឲ្យក្រុមហ៊ុនវៀតណាម ចូលទាំងរថយន្ត ទាំងមនុស្ស មកក្នុងទឹកដីខ្មែររបស់អភិបាលខេត្តមណ្ឌលគិរីនេះ គឺពុំបានតម្រូវឲ្យធ្វើការការពិនិត្យសុខភាព ឬការធ្វើចត្តាឡីស័ក តាមគោលការនិងបទបញ្ជារបស់រាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង ការពារនិងទប់ស្កាត់ការឆ្លងរីរាលដាលកូវីដ១៩នោះទេ។

តាមការឲ្យដឹងពីស្រ្តីជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង ដែលអះអាងថា ជាមេការក្រុមហ៊ុន ហ៊ង់ ងុកអាញ់ និងកំពុងស្នាក់នៅក្នុងទឹកដីខ្មែរដើម្បីប្រមូលទិញដំឡូងមី បានឲ្យដឹងថា គាត់បាននាំជនជាតវៀតណាមជាង១០នាក់ និងរថយន្ត៦គ្រឿងព្រមទាំងអាត្រាក់សណ្តោង ចូលមកប្រមូលទិញដំឡូងមីក្នុងដីខ្មែរ ដោយមានការអនុញ្ញាតត្រឹមត្រូវពីរដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេសគឺគាត់មានទំនាក់ទំនង រាប់អានជិតស្និទ្ធជាមួយនឹងលោក សំរឹទ្ធ ណយ មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនណាំលៀ ដើម្បីជួយសម្រួលដល់ឯកសារផ្សេងៗ ងាយស្រួលក្នុងការចេញចូលឆ្លងដែន ប្រមូលទិញដំឡូងមីពីកម្ពុជា។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមអាជីវករខ្មែរ ដែលប្រមូលទិញដំឡូងមីខាងលើ លោកសំរឹទ្ធ ណយ មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនណាំលៀ បានឲ្យដឹង ពិតជាមានជនជាតិវៀតណាម យករថយន្តចូលមកប្រមូលទិញកសិផលខ្មែរក្នុងដីខ្មែរពិតមែន។ការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកប្រមូលទិញកសិផលពីប្រជាពលរដ្ឋខ្មែរក្នុង

ខេត្តមណ្ឌលគិរីនេះ គឺដោយសារថ្នាក់ដឹកនាំខេត្ត លោកកចង់ឲ្យមានការប្រគួតប្រជែង តម្លៃកសិផលរបស់ប្រជាកសិករក្នុងខេត្ត និងដើម្បីលើកស្ទួយតម្លៃដំឡូងមី ក៏ដូចជាលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករផងដែរ។ ម៉្យាងទៀតការធ្វើដំណើរចេញចូលឆ្លងដែនរបស់អ្នកបើកបរ និងអ្នកប្រមូលទិញដំឡូងមី ជាជនជាតិវៀតណាមគឺសមត្ថកិច្ច បានអនុវត្តយ៉ាងត្រឹមត្រូវតាមគោលការរបស់ក្រសួង

សុខាភិបាល ដោយជនជាតិវៀតណាមឆ្លងដែនទាំងនោះចាំបាច់ត្រូវមានលិខិតបញ្ជាក់សុខភាព ពីប្រទេសវៀតណាម ហើយរាល់ពេលឆ្លងកាត់ច្រកទ្វារព្រំដែន យើងក៏បានត្រួតពិនិត្យសុខភាពយ៉ាងត្រឹមត្រូវផងដែរ។

លោក សំរឹទ្ធ ណយ បានច្រានចោល ចំពោះការចោទប្រកាន់ថា លោកមិនអនុញ្ញាតឲ្យរថយន្តដឹកដំឡូងមីរបស់អាជីវករខ្មែរឆ្លងកាត់ច្រកទ្វារព្រំដែន ដើម្បីផ្ទេរទំនិញផងដែរ ដោយលោកថា មួយរយៈពេលកន្លងទៅនេះ ពិតជាគ្មានរថយន្តដឹកដំឡូងមីរបស់អាជីវករខ្មែរដឹកឆ្លងដែនមែន។ ត្រង់ចំនុចនេះលោក បានលើកឡើងថា ប្រហែលជាក្រុមអាជីវករខ្មែរ ប្រមូលទិញដំឡូងមីមិនបាន។ បើពួកគាត់ប្រមូលទិញដំឡូងមីបាន និងមានម៉ូយវៀតណាមចាំទិញបន្តនៅព្រំដែន គឺគ្មាននរណាទៅបិទសិទ្ធិគាត់ក្នុងការផ្ទេរទំនិញនៅព្រំដែនឡើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya