ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ការ​ផ្ទុះអាវុធ សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ខ្មាន់កាំភ្លើង​តដៃបាញ់មិន​ឈប់ ទើប​​​​​​សមត្ថកិច្ចប្រើ​សិទ្ធិបាញ់​សម្លាប់​ ​  នៅក្រចេះ

ការ​ផ្ទុះអាវុធ សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ខ្មាន់កាំភ្លើង​តដៃបាញ់មិន​ឈប់ ទើប​​​​​​សមត្ថកិច្ចប្រើ​សិទ្ធិបាញ់​សម្លាប់​ ​  នៅក្រចេះ

ខេត្តក្រចេះ ៖ សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលត្រូវ​​​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​​នេះ គឺកើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​១៥​ ​មករា ឆ្នាំ​២០២១ នៅចំណុច​មាត់់​អូរ​ជាប់​ជើងភ្នំខៀវ ​(ក្នុង​ដីចម្ការ​ស្វាយ​ចន្ទី) ​ក្នុង​ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្ត​ក្រចេះ ដោយសារ​ជននេះ​​បាន​បាញ់​តដៃយ៉ាងខ្លាំង ដោយ​មិន​​ព្រម​​ចុះចាញ់កម្លាំងសមត្ថកិច្ច​​​នោះឡើយ​ ។

យោង​តាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្តម​សេ​​នី​យ៍​ឯក ឆាយ គឹ​ម​ខឿន បាន​ប្រាប់ឱ្យ​ដឹង​​ថា «មានការ​ផ្ទុះអាវុធ សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាន​បាញ់​ស្លា.ប់​បាត់​ហើយ ក្នុងខេត្តក្រចេះ»​ ។

ខ្មាន់កាំភ្លើងរូបនេះ ឈ្មោះ អ៊ា ណា​រ៉េ​ន អាយុ៣៩ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិត​នៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជ​ធានី​ភ្នំពេញ​។ ​​ខ្មាន់កាំភ្លើង​ អ៊ា ណា​រ៉េ​ន ដែល​បាន​បាញ់​ស​ម្លា​.​ប់​នាយ​រង​ព្រហ្មទណ្ឌ​កម្រិត​​​ស្រាល​រាជ​ធានី​ភ្នំពេញ​មួយ​រូប ដោយ​មិន​ញញើត​ដៃ រួច​គេចខ្លួន​ពី​ភ្នំពេញ​ឆ្លងខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ ស្ទើរតែ​មិន​បន្សល់​ដាន​នោះ ត្រូវ​បាត់បង់​ជីវិត​ហើយ ក្រោយ​ការ​មិន​ព្រម​ប្រគល់​ខ្លួន និង​ថែម​ទាំង​បាន​ផ្ទុះអាវុធ​ដាក់​លើ​កម្លាំងប្រដាប់អាវុធ​ធ្វើការ​ឡោម​ព័ន្ធ នៅ​ចំណុច​ភ្នំ​ខៀវ ព្រំប្រទល់​ខេត្តស្ទឹងត្រែង ជាប់​នឹង​ខេត្តក្រចេះ ។ ករណី​ផ្ទុះអាវុធ​បាញ់​តដៃ ក្នុង​ការ​ហ៊ុំ​ព័ទ្ធ​មួយ​របស់​សមត្ថកិច្ច​នេះ បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ ស្ថិត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ នៃ​ខេត្តក្រចេះ ។

ខ្មាន់កាំភ្លើង​មានឈ្មោះ អ៊ា ណា​រ៉េ​ន បាន​ប្រដាប់​ដោយ​អាវុធជាប់​ខ្លួន ពួន​សំងំ​លាក់ខ្លួន នៅ​ក្នុង​តំបន់​ភ្នំ​ខៀវ ជា​តំបន់​មានព្រៃ​ស្មុគស្មាញ ។​ ប្រភព​ព័ត៌មាន​ដដែល បានអោយ​ដឹង​ថា បើ​ទោះបីជា​ធ្លាក់​ក្នុង​ការ​ហ៊ុំ​ព័ទ្ធ​កម្លាំងប្រដាប់អាវុធ​ចម្រុះ​ក៏​ដោយ ក៏​ខ្មាន់កាំភ្លើង មិន​ព្រម​ប្រគល់​ខ្លួន​មក​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ងាយ​ៗ​ឡើយ ។  សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​អស់​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ មាន​ទាំង​កម្លាំង​សមត្ថកិច្ច​មក​ពី​ភ្នំពេញ កម្លាំង​នគរ​បាល និង​យោធា​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ សរុប​ជាង​រយ​នាក់ បាន​កំណត់​គោល​មុខសញ្ញា​ច្បាប់ ដោយ​បែងចែក​កម្លាំង​ជា​០៣​ក្រុម ហ៊ុំ​ព័ទ្ធ​ជា​ស្នែងក្របី ដើម្បី​ខ្ទប់​ផ្លូវ មិន​អោយ​ជនល្មើស​រត់គេច​ខ្លួន​ចេញ​បានជា​បន្ត​ទៀត​ទេ ។

ខ្មាន់កាំភ្លើង​ដែល​មាន​ល្បិច​ខ្ពស់​ត្រូវ​គេ​បញ្ជាក់​ថា ជា​អតីតមន្ត្រី​យោធា ដែល​មាន​អាវុធ​ជាប់​ខ្លួន​ប្រកបដោយ​គ្រោះថ្នាក់ និង​ជា​មនុស្ស​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​បាញ់​សម្លាប់ និង​ទើប​ចេញពី​ពន្ធនាគារ​បាន​២​ឆ្នាំ​មុន ថែម​ទៀត​នោះ ទើប​ជន​នេះ​តដៃ បាន​ផ្ទុះអាវុធ​បាញ់​រះ​មួយ​ប្រាវ មក​លើ​សមត្ថកិច្ច​ចម្រុះ អស់​គ្រាប់​ចំនួន ០១​ប៉ង់ បំណង​រំដោះខ្លួន​គេច​ចេញពី​ការ​ឡោម​ព័ទ្ធ ក៏​ត្រូវ​កម្លាំងប្រដាប់អាវុធ​បាញ់​តបត​វិញ​ដើម្បី​ការពារ​ខ្លួន បណ្តាល​ឲ្យ​ជន​ដៃដល់​ស្លាប់ នៅ​ក្បែរ​អូរ​មួយ​កន្លែង​ក្បែរ​ជើងភ្នំ ក្នុង​ខេត្តក្រចេះ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya