ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៥ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុងជាប់របងរោងចក្រកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាម ខណ:ដែលបើករថយន្តឡិចស៊ីសមួយគ្រឿង បម្រុងវ៉ាជែងរថយន្តកុងតឺន័រនៅខាងមុខតែជែងមិនផុតត្រូវរថយន្តកុងតឺន័របើកថយក្រោយបុក
ប៉ះបណ្ដាលឱ្យរងរបួសបែកក្បាល ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
មុនពេលកើតហេតុគាត់បានឃើញរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO-6618 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីត្បួងទៅជើង លុះមកដល់ចំណុចកើតហេតុម្ចាស់រថយន្ត ឡិចស៊ីស ក៏បានបើកភ្លើងស៊ីញ៉ូសុំផ្លូវវ៉ារថយន្តកុងតឺន័រ តែវ៉ាមិនទាន់ផុតផងត្រូវរថយន្តកុងតឺន័រមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1213បើកបរដោយបុរសម្នាក់បានបើកថយក្រោយមកប៉ះរថយន្តឡិចស៊ីសចំពីខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយដោយពិនិត្យមើលស្ថានភាពមិន ប៉ះពាល់ដល់របស់រដ្ឋទើបឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នា។ ក្រោយមក ភាគីខាងរថយន្តកុងតឺន័រព្រមចេញថ្លៃខូចខាតទៅលើរថយន្តឡិចស៊ីសចំនួន200ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕