ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » សាកសពសត្វផ្សោតពេញវ័យមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានប្រទះឃើញងាប់  ដោយសារជាប់មង នៅក្រចេះ

សាកសពសត្វផ្សោតពេញវ័យមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានប្រទះឃើញងាប់  ដោយសារជាប់មង នៅក្រចេះ

 (ក្រចេះ)៖  យោងតាមរបាយការណ៍អង្គការ WWF ប្រចាំខេត្តក្រចេះ បានបញ្ជាក់ថា លោក មួង ដា ជាអ្នកបើកទូកជូនភ្ញៀវទេសចរណ៍មើលសត្វផ្សោតនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី ដែលរស់នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នកប្រទះឃើញ។ លោកក៏បានរាយការណ៍ជូនមកលោក គឹម គី និងលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី។

កាលពីល្ងាចទី១៤ ខែមករាឆ្នាំ២០២១ សាកសពសត្វផ្សោតពេញវ័យមួយក្បាលទម្ងន់ជិត ១០០គីឡូក្រាម ត្រូវបានប្រទះឃើញងាប់  ដោយជាប់មងក្រឡា១៥សង់ទីម៉ែត្រ ប្រវែងប្រមាណជា៦០ម៉ែត្រ ដែលជនល្មើសបានលួចដាក់បង្កប់ក្នុងទឹកជ្រៅនៅ ត្រង់ចំនុច កាំងប្រហុកស្ថិតនៅក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រោយពីបានព័ត៌មាននេះភ្លាមលោក គឹម គី និងក្រុមអ្នកបើកទូកជូនភ្ញៀវទេសចរណ៍ក៏បានចុះ ទៅត្រួតពិនិត្យសាកសពសត្វផ្សោតនោះភ្លាមៗ និងបានកាត់សាច់មងដែលរុំជាប់ខ្លួនផ្សោត រួចបាននាំយកសាកសពផ្សោតមកប្រ គល់ជូនក្រុមការងារឆ្មាំទន្លេ ប្រចាំប៉ុស្តិ៍កាំពី។

បន្ទាប់មកក្រុមការងារឆ្មាំទន្លេក៏បានរាយការណ៍ជូនមកលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេប្រចាំខេត្តក្រចេះ ហើយបាននាំយកសាកសពសត្វផ្សោតនោះមកកាន់ទីរួមខេត្តក្រចេះ ពេលនោះលោកក៏បានចាត់មន្រ្តីជំនាញ ជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងជាមន្រ្តីសហការជាមួយអង្គការ WWF ប្រចាំខេត្តក្រចេះ រួមជាមួយមន្រ្តីផ្នែកស្រាវជ្រាវនៃអង្គការ WWF ប្រចាំខេត្តក្រចេះ ចុះទៅពិនិត្យ និងទទួលយកសាកសពសត្វផ្សោតនោះនៅ ចំណុចផែលើខេត្តក្រចេះ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សាកសពសត្វផ្សោតមានសភាពហើម រលាត់ស្បែកមួយចំនួន និងមានមងក្រឡាទំហំ១៥សង់ទីម៉ែត្ររុំជាប់នៅគល់កន្ទុយ និងលើដងខ្លួនទាំងមូលរបស់សាកសពសត្វផ្សោត។

ក្រោយពីបានធ្វើការពិនិត្យសាកសពសត្វផ្សោតរួចរាល់ក្រុមការងារក៏បានសន្និដ្ឋានថាសត្វ

ផ្សោតនេះបានស្លាប់ដោយសារ ការជាប់ទៅនឹងមងនេសាទ វាជាផ្សោតពេញវ័យដែល រស់នៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យសាកសពផ្សោតរួចរាល់ហើយក្រុមការងារក៏បានធ្វើការ ថ្លឹងទម្ងន់

ថតរូប វាស់វែង ដែលមានទិន្ន័យសង្ខេបដូចខាងក្រោម៖ ផ្សោតដែលបានងាប់នេះ ជាផ្សោតឈ្មោល មានប្រវែង ១៩៨សង់ទីម៉ែត្រ ទម្ងន់៨៥គីឡូក្រាម អាយុកាលប៉ាន់ប្រមាណពី១២ ទៅ១៥ឆ្នាំ ស្ថានភាពហើមស្អុយរយៈពេលស្លាប់ ប្រហែល៣ថ្ងៃ។

សាកសពសត្វផ្សោតត្រូវបានក្រុមការងាររក្សាទុកក្នុងធុងក្លាសេ បានធ្វើការវះកាត់យកសំណាក គំរូរវិភាគសម្រាប់ផ្នែកវិជ្ជសាស្រ្តនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបានរក្សា ទុកសំណាកទាំងអស់ក្នងទូរក្លាសេ នៅការិយាល័យអង្គការ WWF ប្រចាំខេត្តក្រចេះ។

សាកសពសត្វផ្សោតនេះជាផ្សោតទីពីរហើយដែលបានស្លាប់នៅក្នុងឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមករា ដែលក្នុងនោះរួមមានកូនផ្សោតចំនួន ០១ក្បាលបានស្លាប់ និងផ្សោតពេញវ័យចំនួន ០១ក្បាលបានស្លាប់។

នាល្ងាចទីថ្ងៃទី១៥ ខែមករានេះ ដាក់ផែនការចុះធ្វើការ ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងសហគមន៍នេសាទ បានចុះល្បាតជារៀងរហូត ក៏ប៉ុន្តែនៅតែមានជនសង្ស័យ ខូចខិលលួចដាក់មងនៅក្នុងអន្លង់ បំផ្លិចបំផ្លាញ់ធ្វើឱ្យផ្សោតស្លាប់។

សមត្ថកិច្ចខំប្រឹងណាស់ តែនៅក្រុមជនល្មើសទាំងនោះ ឆ្លៀតឱកាសនៅពេលក្រុមល្បាតចូលខាង ពេលខ្លះសមត្ថកិច្ចល្បាតពេលថ្ងៃ យប់មិនបានទៅក្រុមជនខិលខូចទាំងនោះឆ្លៀតទៅ មងពេលយប់ដើម្បីបំផ្លិចបំផ្លាញ់ទៀត។ សមត្ថកិច្ច កំពុងស្រាវជ្រាវវែករកមុខសញ្ញា អ្នកដាក់មងក្នុងអន្លង់ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya