ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានក្រឡុកស៊ីម៉ងត៍បុករះរ៉ឺម៉ក និងរថយន្តក្រុមហ៊ុនតេលា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៤នាក់ ​នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ឡានក្រឡុកស៊ីម៉ងត៍បុករះរ៉ឺម៉ក និងរថយន្តក្រុមហ៊ុនតេលា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៤នាក់ ​នៅភ្នំពេញ

ភ្នំពេញ: ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខក្លោងទ្វារវត្តអង្គសិរិសួស្តី លើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តក្រឡុកស៊ីម៉ង់ព្រលះគ្នាជាមួយរ៉ឺម៉ក និងរថយន្តសាំងរបស់ក្រុមហ៊ុនតេលារេចង្កូត ព្រមគ្នាធ្លាក់ផ្លូវទៅបុកតានិងចៅប្រុសស្រី ៣នាក់ទៀតរងរបួសធ្ងន់ ព្រមទាំងតៃកុងរថយន្តរបស់ក្រុមហ៊ុនតេលាម្នាក់គាបជាប់រថយន្តរងរបួលស្រាល។

រថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1173 បើកដោយ បុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ បានគេចខ្លួនបាត់ស្រមោលបន្ទាប់ពីកើតហេតុ។
រ៉ឺម៉កមួយគ្រឿង គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។
រថយន្តដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុនតេលាម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2739 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ផាត រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិបាត់ដឹង ឃុំបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ របួសស្រាល។

នៅមុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ បើកតាមបណ្តោយផ្លូវ១៥១ ក្នុងទិសដៅពីកើតទីលិច លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុករះរ៉ឺម៉កមួយរួចបន្តទៅរថយន្តដឹកស៊ីទែនរបស់ក្រុមហ៊ុនតេលា ដែលកំពុងបើកស្របទិសគ្នាជាមួយរ៉ឺម៉កពីលិចទៅកើត បណ្តាលឲ្យធ្លាក់ផ្លូវនិងបន្តទៅបុកលោកតាម្នាក់ចៅប្រុសម្នាក់និងចៅស្រីម្នាក់ ដែលកំពុងតែដើរនៅលើចិញ្ចើមផ្លូវខាងត្បូង ព្រមទាំងបណ្តាលឲ្យខូចខាតរថយន្តទាំង ២គ្រឿងយ៉ាងដំណំហើយក៏ធ្វើឲ្យតៃកុងរថយន្ត របស់ក្រុមហ៊ុនតេលាគាបជាប់កាប៊ីន រងរបួសស្រាលផងដែរ។ បន្ទាប់ពីកើតហេតុជនរងគ្រោះទាំង ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែករយន្តទាំង ២គ្រឿងនិងរ៉ឺម៉កសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកាន់កន្លែងកើតហេតុ និងរាយការណ៍ប្រាប់ជំនាញចុះវាស់វែងយកទៅ រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya