ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឡាន លោក ដួង តារា ត្រូវបានជនល្មើស មកកាច់កញ្ចក់ទាំងសងខាង និងយកដុំថ្មគប់កម្ទេចកញ្ចក់   នៅភ្នំពេញ

ឡាន លោក ដួង តារា ត្រូវបានជនល្មើស មកកាច់កញ្ចក់ទាំងសងខាង និងយកដុំថ្មគប់កម្ទេចកញ្ចក់   នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១  លោក ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានបង្ហោះសារ លើ facebook ផ្លូវការរបស់លោក អំពីសកម្មភាពរបស់ក្រុមជនទុច្ចរិត មកកាច់កញ្ចក់រថយន្តរបស់គាត់ទាំងសងខាង និងយកដុំថ្មគប់កញ្ចក់ ដែលបង្ហាញអំពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព។

លោក ដួង តារា បានបញ្ជាក់យ៉ាងដូច្នេះថា, លើកទី២ហើយដែលចោរមកបំផ្លាញដល់ផ្ទះ។  ភ្ញាក់ពីគេងឃើញរថយន្តត្រូវបានបំផ្លាញដោយចោរ​ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។

ខ្ញុំសារកាមេរ៉ា​មើលយប់មិញរវាងម៉ោង​ 1:30 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាច់កញ្ចក់ឡានខ្ញុំទាំងសងខាង​ ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះ ដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។   កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលើដំបូលផ្ទះមកក្នុងផ្ទះ។   គួរអោយសោកស្តាយចំពោះអ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។

សូមបញ្ជាក់ថា, លោក ដួង តារា មួយរយៈនេះ បានបំពេញការងារដោះស្រាយបញ្ហាវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ទទួលភាពជោគជ័យច្រើន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺឈ្នះឈ្នះ ទាំងអស់គ្នា។ អ្វីដែលកើតឡើងចំពោះលោកចំនួនពីរលើកនេះ បានក្លាយទៅជាក្តីព្រួយបារម្ភមួយ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការរស់នៅ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya