ភ្នំពេញ: កាលពី រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តសណ្តោងទូកុងតាន័រ បើកលឿនហ្រ្វាំងមិនជាប់ រេចង្កូតទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវ ច្រកចូលវត្តជន្លង់ម្លូ កែងនិងផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងទូកុងន័រនេះ ពាក់ផ្លាកលេខ ភ្នំពេញ 3C-9123 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើករបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែជាន់ហ្រ្វាំងមិនជាប់ បណ្តាលឲ្យរេចង្កូតទៅបុកសំយ៉ាបផ្ទះ របស់ប្រជាពលរដ្ឋយ៉ាញពេញទំហឹង បណ្តាលឲ្យខូចខាតរថយន្តអស់ទ្វារខាងស្តាំ ផ្នែកខាងមុខមួយចំហៀង ចំណែកសំយ៉ាបផ្ទះរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ៕