ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បុរសបុគ្គលិកអាកាសចរណ៍ស៊ីវិលម្នាក់ ជិះម៉ូតូលឿនឡើងស្ពានអាកាស៧មករា ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកលឿនដូចហោះ ស្របទិសគ្នាពីក្រោយមកកៀរម៉ូតូ បណ្តាលឲ្យដួលខ្ទាតធ្លាក់ពីលើស្ពាន  នៅភ្នំពេញ

បុរសបុគ្គលិកអាកាសចរណ៍ស៊ីវិលម្នាក់ ជិះម៉ូតូលឿនឡើងស្ពានអាកាស៧មករា ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកលឿនដូចហោះ ស្របទិសគ្នាពីក្រោយមកកៀរម៉ូតូ បណ្តាលឲ្យដួលខ្ទាតធ្លាក់ពីលើស្ពាន  នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បុរសបុគ្គលិកអាកាសចរណ៍ស៊ីវិលម្នាក់ ជិះម៉ូតូលឿនឡើងស្ពានអាកាស៧មករា ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកលឿនដូចហោះ ស្របទិសគ្នាពីក្រោយមកកៀរម៉ូតូ បណ្តាលឲ្យដួលខ្ទាតធ្លាក់ពីលើស្ពានកម្ពស់ជាង៥ម៉ែត្រ មកដីរងរបួសធ្ងន់សន្លប់ស្តូកស្តឹង នៅក្រោមស្ពានអាកាស៧មករា ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គ្រួច ង៉ែត បើកបរម៉ូតូ១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 1IH4237 ធ្វើការនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុខតំណែងអនុប្រធានការិយាល័យ ។

មុនកើតហេតុ គឺគេឃើញបុរសរងគ្រោះនេះ បើកម៉ូតូធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ឡើងស្ពានអាកាស៧មករា ឆ្លងមកផ្លូវកម្ពុជាក្រោមក្នុងល្បឿនលឿនល្មម ខណ:ពេលធ្វើដំណើរមកដល់ពាក់កណ្តាលស្ពាន ក៏មានរថយន្តមិនចាំម៉ាកមួយគ្រឿង ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូរងគ្រោះនោះ ពីក្រោយក្នុងល្បឿនលឿនមកកៀរម៉ូតូជនរងគ្រោះ ចំហៀងខាងឆ្វេង បណ្តាលឲ្យដួលខ្ទាតធ្លាក់អ្នកបើកម៉ូតូពីលើស្ពានមកដល់ដី រងរបួសធ្ងន់សន្លប់ស្តូកស្តឹងចំណែកម៉ូតូនៅលើស្ពានរងការខូចខាតតិចតួច ចំណែករថយន្តបង្កបានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្ដសង្គ្រោះ មកដឹកទៅព្យាបាលរបួសភ្លាមៗ នៅគ្លីនិកសម្ភពពន្លឺនៅសល់តែម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ឲ្យនៅប៉ុស្តិ៍នគរបាលទឹកល្អក់១៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya