ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង លើដងផ្លូវជាតិលេខ៤ ចំណុចចន្លោះគីឡូម៉ែត ១៣៩/១៤០ ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុនៅវេលាម៉ោង០១:០០ នាទីរំលងអធ្រាត្រឆ្លងចូលព្រឹកថ្ងៃទី១៥ ខែមករាឆ្នាំ២០២១ ។
រថយន្តកុងតឺន័រ និងរថយន្តលុចសីស RX300 ក្នុងទិសដៅផ្ទុយគ្នា បង្កឲ្យភ្ញៀវបរទេសជនជាតិចិនម្នាក់រងរបួស រីឯអ្នកបើកបររថយន្តបង្ករទាំងពីរគ្រឿងរត់គេចខ្លួនបាត់អស់។
សមត្ថកិច្ចកងរាជអាវុធហត្ថ នៅកន្លែងកើតហេតុបានឲ្យដឹងថាអ្នកបើកបររថយន្តទាំង ២បានរត់គេចបាត់អស់ បន្សល់ទុកនៅ អ្នកដំណើរ(ភ្ញៀវ)ក្នុងឡាន លុចស៊ីសម្នាក់ (ជនជាតិចិន) រងរបួសស្រាល ចំណែករថយន្ត ទាំង២គ្រឿងខូចខាតយ៉ាងតំណំ។
កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៤០២ សហការជាមួយ កម្លាំងនគរបាលកំពុង សំរួលចរាចរណ៍ នៅកន្លែងកើតហេតុ ដើម្បីបញ្ជៀសការកកស្ទះ៕