ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានអន្តរជាតិ » ឃាត់ខ្លួនជនជាតិឡាវ ២នាក់ លួចជួញដូរគ្រឿងញៀនឆ្លងដែន ដកហូតបានថ្នាំញៀន៤១ដុំ   នៅស្ទឹងត្រែង

ឃាត់ខ្លួនជនជាតិឡាវ ២នាក់ លួចជួញដូរគ្រឿងញៀនឆ្លងដែន ដកហូតបានថ្នាំញៀន៤១ដុំ   នៅស្ទឹងត្រែង

 ប្រតិបត្ដិការនេះ ធ្វើឡើងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១  ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាជនជាតិឡាវ។

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ ឆ្លងដែនដោយខុស ច្បាប់នូវសារធាតុញៀន ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

មន្ត្រីនគរបាលបាននាំជនសង្ស័យ មកបង្ហាញទីតាំងលាក់គ្រឿងញៀន ដោយបានរក ឃើញវត្ថុតាងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៤១ដុំ។

ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការ អមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya