ភ្នំពេញ៖ ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនលោកយាយម្នាក់ករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះង្វៀង ធី ឡេ អាយុ៧១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរកោសខ្យល់។
សម្ភារៈដកហូតរួមមានម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់(តូច២ ធំល្មមចំនួន១កញ្ចប់)។
ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕