ភ្នំពេញ: កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធាត្រឈានថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវព្រះសីហនុកែងផ្លូវ105 នៅចំណុចក្បែរនឹងស្តុបពេទ្យចិន ស្ថិតនៅក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ឆ្នំា២០២១ បុរស២នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស បើកលឿនឆ្លងផ្លូវបែកជាបួនផ្លូវធំ ស្រាប់តែមិនបានប្រយ័ត្នក៏មានរថយន្ត TOYOTA ព្រូសក៏បើកលឿនហើយឆ្លងផ្លូវទៅត្រង់
ទើបជ្រុលបុកគ្នាពេញទំហឹង ហើយរថយន្តព្រូសជ្រុលចង្កូត ទៅនឹងស្លាកសញ្ញាប្រាប់ផ្លូវ រងការខូចខាតខ្ទេចស្ទើរទាំងស្រុងយ៉ាងដំណំ ។
មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AM5565 បើកបរជាមួយនឹងមិត្រភ័ក្រម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណដូចគ្នា បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណ:ពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ គោលបំណងរបស់រថយន្តហាយឡែនឌ័រ បើកទៅត្រង់ស្ថានភាពល្បឿនលឿន ហើយរថយន្ត TOYOTA ព្រូសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC3608 បើកបរតាមបណ្តោយផ្លូវ105 ក្នុងទិសដៅពីត្បូងទៅជើងក៏បើកល្បឿនលឿនដូចគ្នា ហើយសិតតែអត់បានបន្ថយល្បឿននោះទេ ទើបរថយន្តព្រូសបើកបុកចំទ្វាររថយន្តហាយឡែនឌ័រ ចំហៀងខាងឆ្វេង បណ្តាលឲ្យក្រពិតទាំងមុខនឹងក្រោយ នឹងដាច់ក្រឡេកង់ក្រោយ ផ្នែកខាងស្តាំរីឯរថយន្ត TOYOTA ព្រូសវិញគឺមិនទាន់អស់ល្បឿននោះទេ ក៏ជ្រុលបន្តទៅបុកនឹងស្លាកសញ្ញាប្រាប់លេខផ្លូវ បណ្តាលឲ្យបាក់វៀចអស់មួយស្លាក នឹងខ្ទេចខូចខាតរថយន្ត អស់មួយកំណាត់ខាងមុខ ទៅមុខលែងរួចសំណាងល្អ ហើយដែលអ្នកបើកបរមិនមានរងរបួសអីធ្ងន់ធ្ងរ គ្រាន់តែខូចខាតរថយន្តខ្លួនឯងទាំងសងខាង នឹងព្រទ្យសម្បត្តិរបស់រដ្ឋតែប៉ុណ្ណោះ ហើយម្ចាស់រថយន្តហាយឡែនឌ័រ បានទុករថយន្ត ចោល ហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែខាងម្ចាស់រថយន្ត TOYOTAព្រូសតែប៉ុណ្ណោះ ៕