ខេត្តស្វាយរៀងះ កាលពី រសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលានៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ១៦០-១៦១ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ឪពុកកូន២នាក់បានរងរបួសធ្ងន់ស្រាល ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៏ជិះ ម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ប្រយត្ន័បុកប៉ះកង់ក្រោយរថយន្តកុងតឺន័រពីក្រោយយ៉ាង ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ។ បុរសរងគ្រោះមានឈ្មោះ អ៊ួយ ជា អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងអ្នករួមដំណើរជាឪពុកមានឈ្មោះប្រាជ្ញ ប្រាំង អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ព្រៃវែង១K៦៩០៤។
ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ ចេង ចន្ថា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោយឃើញសភាពការណ៏មិនស្រួលរត់គេចខ្លួនភ្លាមៗ។
មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ព៌ណខ្មៅ ពាក់ស្លាក
លេខ ព្រៃវែង១K៦៩០៤ក្នុងទិសដៅពីលិចទៅកើតហើយក៏បានបង្អង់ម៉ូតូឈប់អែបខាងស្តាំឈប់ និយាយទូរស័ព្ទ។
ក្រោយមកបន្ទាប់ពីនិយាយទូរសព្ទ័រួចក៏បានជិះម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយត្ន័បុកប៉ះកង់ក្រោយ
រថយន្តកុងតឺន័រ ០១ គ្រឿង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A-៦៧៦៧ក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកបុរសរងរបួសទាំង២នាក់ ត្រូវបានសមត្ថកិច្ចដឹកមកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែងអូសយកមធ្យោបាយរថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕