ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ព័ត៍មានលម្អិត ! តាមពិតករណីឃាតកម្ម​សម្លាប់ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់​​​ ក្នុងអគារ​ខុន​ដូយីហោ LH RESIDENCE​ គឺជាករណីចោរចូលប្លន់លុយថៅកែក្រុមហ៊ុនផលិតដែក

ព័ត៍មានលម្អិត ! តាមពិតករណីឃាតកម្ម​សម្លាប់ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់​​​ ក្នុងអគារ​ខុន​ដូយីហោ LH RESIDENCE​ គឺជាករណីចោរចូលប្លន់លុយថៅកែក្រុមហ៊ុនផលិតដែក

ភ្នំពេញ៖ ករណីឃាតកម្មនេះ​ ​បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ចមូលដ្ឋាន​ ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែងកាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ខែមករា ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ខុន​ដូ យីហោ LH RESIDENCE បន្ទប់​លេខ A1003 ជាន់​ទី​១០ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៩ ភូមិ​៥សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងអគារ​ខុន​ដូយីហោ LH RESIDENCE​ កំពុងតាមមានការភ័យខ្លាចពីរឿងសុវត្ថិភាពរបស់ខ្លួន​ ព្រោះទីតាំងខុនដូមួយនេះអសន្តិសុខ​ ខណៈមានចោរ២នាក់​ ជាជនជាតិចិន២នាក់ បានធ្វើសកម្មភាពប្រើកាំភ្លើងភ្ជង់ជនរងគ្រោះប្លន់យកលុយ​ ដោយប្រើខ្សែគោចង់រឹត.ក​និងយកក្រណាត់​ និងស្គុតបិតមាត់​ ជនរងគ្រោះបណ្ដាលឲ្យស្លាប់ នៅ​ក្នុង​បន្ទប់​ទឹក​ រួចជនសង្ស័យរត់គេចខ្លួនបាត់ដោយសុវត្ថិភាព​ ខណៈដែលសន្តិសុខយាមខុនដូនេះ​ ដូចគ្មានការយាមការត្រឹមត្រូវ។

​ សពជន​រង​គ្រោះ​ប្រុស​ស្រី​២​នាក់​នេះ ជនរងគ្រោះទី១ឈ្មោះ ឆោ ហួយស៉ឹង អាយុ២១ ឆ្នាំ មុខរបរនៅផ្ទះត្រូវជាមួយមិត្តស្រីរបស់ជនរងគ្រោះទី២ ឈ្មោះសៀវ ប៉ប អាយុ ៣៨ ឆ្នាំ​ ​មុខរបរជាប្រធានក្រុមហ៊ុនផលិតដែក​ ស្នាក់​នៅ​ក្នុង​បន្ទប់​ខុនដូកើតហេតុ​ជាមួយ​គ្នា។ ដោយឡែក​បន្ទប់​ជនសង្ស័យ​ដែល​ជា​ឃាតករ​ស្នាក់​នៅ​បន្ទប់​លេខ A901 ជាន់​ទី​៩ នៃ​អាគារ​ខុន​ដូរ​ជាមួយ​គ្នា ។

​ ជនសង្ស័យជាបុរសមានគ្នា ២នាក់បានប្រើប្រាស់កាំភ្លើងខ្លីភ្ជង់លើជនរងគ្រោះទាំង២នាក់​ ហើយបានគំរាមឲ្យដើរចូលបន្ទប់។​ ដោយបុរសរងគ្រោះត្រូវបានជនសង្ស័យប្រើខ្សែគោចង្រឹត.កបណ្ដាលឲ្យស្លាប់​ រួចអូសចូលបន្ទប់ទឹកចំណែកជនរងគ្រោះជាស្ត្រីវិញត្រូវបានជនសង្ស័យប្រើវិធីយកក្រណាត់

ដាក់ចូលមាត់រួចយកស្គុតបិទមាត់ច្រមុះនិងភ្នែកធ្វើឲ្យដាច់ខ្យល់ស្លាប់ដោយខ្លាចជនរងគ្រោះ

រួចជនសង្ស័យក៏យកខ្សែគោរុំជើងទាំងសងខាងកុំឲ្យតែរួចខ្លួនបានរួចជនសង្ស័យក៏ចាក់សោទ្វារ

គេចខ្លួនចេញទៅបាត់។​

ប្រភពព័ត៍មានពី​បុរសម្នាក់ ដែលជាអ្នកបើកបររថយន្តឲ្យជន​រង​គ្រោះ​ បានប្រាប់សមត្ថកិច្ចថា​ នៅមុនពេលកើតហេតុកាលពី​ថ្ងៃ​ទី​១២ខែមករា ឆ្នាំ​២០២១ ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​មក​

ស្នាក់​នៅ​ខុន​ដូ​ខាងលើ លុះ​រហូត​ដល់​ថ្ងៃ​ទី១៣​ ខែមករា(ថ្ងៃកើតហេតុ) រូបគាត់​មិនឃើញ​ជន

​រង​គ្រោះ​ចុះ​មក​ក្រោមដូច​សព្វដង។ ដោយមានការសង្ស័យ ក៏ឡើង​ទៅ​បន្ទប់​របស់​ជន​រង​គ្រោះ

មើល ស្រាប់តែ​ឃើញ​បន្ទប់​ចាក់សោ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ឲ្យចុះ​ទៅ​ជួយ​បើក

ទ្វារ​បន្ទប់ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ។​

លុះ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​បាន​សហការ​ជាមួយ​អ្នក​មើល​ការ​ខុស​ត្រូវ​ខុន​ដូរ និង​បាន​ធ្វើការ​ចាក់

សោ​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​​ដើម្បី​រក​មើល​ ស្រស្រាប់តែឃើញបុរសរងគ្រោះដេកស្លាប់នៅ​ក្នុង​បន្ទប់ទឹក ដោយ​មាន​ស្នា​មរឹត.ក ចំណែកស្ត្រីរងគ្រោះបានដេកស្លាប់នៅ​លើ​គ្រែ​ពូក ដោយ​មាន​ខ្សែ​ចងជើង និង​ស្នា​មរឹត.ក​ដូច​គ្នា ។

ករណីខាងលើនេះ ជនសង្ស័យ​ដែល​ជា​ឃាត.ករ​ ជា​អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​ជាមួយ​គ្នា ​ដោយយោងតាមកាមេរ៉ាសុវត្ថិភាព។ ប៉ុន្តែ​អ្វី​ដែល​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​គេចខ្លួន​បាត់​នោះ គឺ​ម្ចាស់​ខុន​ដូមិន​បាន​ដក​ប៉ា​ស្ព័​រ​របស់​ជនសង្ស័យ​ទុក​នោះ​​ទេ ចំណែក​ប៉ា​ស្ព័​រ​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ត្រឹមត្រូវ ។ ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​បាន

ឱ្យ​​​ម្ចាស់​ទីតាំង​ត្រូវ​តែ​​ដក​ប៉ា​ស្ព័​រ​របស់​ជន​បរទេស​ដែល​ចូល​មក​ស្នាក់​នៅ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះដែរ មន្រ្តីនគរបាល​​ជំនាញព្រហ្មទណ្ឌខណ្ឌចំការមន​ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២១នេះថា​ បន្ទាប់ពីសមត្ថកិច្ចខាងកោសល្យវិច័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ បានពិនិត្យសពនៅ​កន្លែង​កើតហេតុ​ថា ពិតជា​ករណី

​ឃាតកម្ម​ ប្រាកដមែន​។ ចំណែកឯជនសង្ស័យត្រូវសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ​ និងនគរបាលរាជធានីភ្នំពេញកំពុង​ស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់​ ខណៈជនសង្ស័យកំពុងព្យាយាមរត់គេចខ្លួនទៅតាមខេត្ត។

ដោយឡែក សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច ធ្វើ​កោសល្យវិច័យ​វិច័យ​ រួចដឹកយក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya