ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » គ្រូបង្វឹក​លោត​ឆត្រយោង​ម្នាក់ ​លោត​ខុស​បច្ចេកទេស​ បណ្ដាល​ឲ្យ​ធ្លាក់​បាត់បង់​ជីវិត   នៅភ្នំពេញ ​

គ្រូបង្វឹក​លោត​ឆត្រយោង​ម្នាក់ ​លោត​ខុស​បច្ចេកទេស​ បណ្ដាល​ឲ្យ​ធ្លាក់​បាត់បង់​ជីវិត   នៅភ្នំពេញ ​

ភ្នំពេញ ៖  យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ចំនួន​២ ដែល​មួយ គឺជា​អតីត​សិក្ខាកាម​ឆត្រយោង​ជំនាន់​ទី​២២ (PARA22)​និង​មួយទៀត គឺជា​សមាជិក​ទ័ព​ឆត្រយោង ជំនាន់​ទី​២៣ បាន​បង្ហោះ​សារ​ដ៏​ក្ដុកក្ដួល​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ លោកគ្រូ លឹ​ម សាយ គឺជា​គ្រូបង្វឹក​លោត​ឆត្រយោង​មួយ​រូប ដែល​បាន​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​បេសកកម្ម​លោត​ឆត្រ​បញ្ជា ( Free Fall ) ក្នុង​ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនាន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនាន់​ទី​២៩ និង បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ ។

គណនី​ហ្វេ​ស​ប៊ុ​ក​ទី​១ ឈ្មោះ «Hoeun SoPhorn» បាន​បង្ហោះ​រូបភាព​លោកគ្រូ​លឹ​ម សាយ អម​ដោយសារ​ខ្លី​ថា «​ខ្ញុំបាទ​ក្នុង​នាម​ជា​អតីត​សិក្ខាកាម​ឆត្រយោង​ជំនាន់​ទី​២២ PARA22 ពិតជា​មានការ​សោកស្តាយ​ខ្លាំង​បំផុត​ចំពោះ​លោកគ្រូ លឹ​ម សាយ ដែល​បាន​ទទួលមរណភាព សូម​លោកគ្រូ​ទៅ​កាន់​លោក​ខាង​មុខ​» ។

រីឯ​ហ្វេ​ស​ប៊ុ​ក​ទី​២ ឈ្មោះ «​សឹ​ង្ហ ជ័យ​» ក៏​បាន​បង្ហោះ​រូបភាព​លោកគ្រូ​លឹ​ម សាយ អម​ដោយសារ​ខ្លី​ដូច​គ្នា​ផង​ដែរ​ថា «​ក្នុង​នាម​ជា​សមាជិក​ទ័ព​ឆត្រយោង​ជំនាន់​ទី​២៣ សូម​ចូលរួម​សោកស្ដាយ​ជាទី​បំផុត​ចំពោះ​ការ​បាត់បង់ លោកគ្រូ លឹ​ម សាយ ដែល​បាន​ពលី​ក្នុង​បេសកកម្ម​លោត​ឆត្រ​បញ្ជា ( Free Fall ) នេះ​គឺជា​ការ​បាត់បង់​នូវ​ធនធាន ការពារ​ជាតិ គ្រូបង្វឹក​ដ៏​ល្អ មានបទពិសោធន៍ ចំពោះ​កង​យោធពលខេមរភូមិន្ទ ខ្ញុំ​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោកគ្រូ ទៅ​កាន់​សុគតិភព​» ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោកគ្រូ​លឹ​ម សាយ បាន​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខណៈ​ពេល​ដែល​លោក​លោត​ឆត្រ​ខុស​បច្ចេកទេស ដោយ​ការ​ទាក់​ខ្សែ​គ្នា ហើយ​ក៏​ធ្លាក់​ចុះ​មក​ដី​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya