ភ្នំពេញ: ហេតុការណ៍នេះ បានកើតកាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ទល់មុខច្រកចូលហ្គ្រែនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសម្នាក់បើករថយន្ត Ford Ranger ពាក់ផ្លាកលេខខេមរភូមិន្ទ បុកម៉ូតូបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យប៉ើងឡើងសួនច្បារពុះចែកទ្រូងផ្លូវ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់និងស្រាល៤នាក់ បានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។
មុនពេលគេឃើញមានបុរសម្នាក់បើករថយ្តម៉ាក Ford Ranger ពាក់ស្លាកលេខខេមរភូមិន្ទ 2-2290 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវខាងលើ ស្រាប់តែមកដល់ចំណុចកើតហេតុមានម៉ូតូម៉ាកស្មាស់វីសេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BL-3817 បើកបរដោយបុរសម្នាក់ នឹងអ្នករួមដំណើរបីនាក់ទៀតជាប្រពន្ធនឹងកូនតូចៗ បានធ្វើដំណើរបញ្ច្រាសទិសឆ្លងផ្លូវពីលិចទៅកើតមិនទាន់ផុតផង ក៏ត្រូវបានរថយន្តបុកពេញទំហឹង បណ្តាលឲ្យខ្ទាតផ្លោងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងរបួសធ្ងន់២នាក់ ជាឪពុកម្តាយចំណែកកូនតូចៗរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ និងប្រគល់បន្តទៅផ្នែកជំនាញចរាចរណ៍ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕