ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារតែឆ្លងចរន្ដអគ្គិសនី  នៅក្រចេះ

ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារតែឆ្លងចរន្ដអគ្គិសនី  នៅក្រចេះ

ខេត្តក្រចេះ៖ ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះអស់ទាំងស្រុងនេះ បានកើតឡើងកាលពី ថ្ងៃទី១៣ខែមករាឆ្នាំ២០២១ស្ថិតក្នុងភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ផ្ទះមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរ ដោយសារតែឆ្លងចរន្ដអគ្គិសនី។ ករណីនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ហើយម្ចាស់ផ្ទះឈ្មោះសឿន សំ ភេទប្រុស អាយុ២៣ឆ្នាំ។

ផ្ទះនោះមានទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីហើយឆេះអស់ទាំងស្រុង និងខូចខាតសម្ភាររួមមាន៖ទូរទស្សន៍១គ្រឿង ,សម្លៀកបំពាក់, គ្រែ១ និងគ្រឿងឈើទុកសម្រាប់ធ្វើផ្ទះប្រហែលជា៣ម៉ែត្រគូបគិតជាប្រាក់ប្រហែល ៥,០០០ដុល្លារនិងសម្ភារប្រើប្រាស់ជាច្រើនទៀត។

នគរបាលបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៣គ្រឿងមកបាញ់ទឹកពម្លត់ទើបរលត់

ដោយមិនបណ្ដាលឱ្យឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងទៀតនោះឡើយ និងក៏គ្មានអ្នករងគ្រោះដោយសារហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya