ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីចែកចាយគ្រឿងញៀន និងដកហូតបានថ្នាំញៀនមួយចំនួនធំ  នៅបន្ទាយមានជ័យ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីចែកចាយគ្រឿងញៀន និងដកហូតបានថ្នាំញៀនមួយចំនួនធំ  នៅបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖   នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។  ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក ចំនួន១ថង់ធំកិប ទម្ងន់៧,៩០ក្រាម ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ និងសម្ភារពាក់ព័ន្ធ និងជក់មួយចំនួន។

ជនសង្ស័យទាំង២នាក់ រួមមានទី១៖ ឈ្មោះ ឆឺន អ៊ីត អាយុ១៧ឆ្នាំ និងទី២៖ ឈ្មោះ ខ្វឿន ជីវ៉ា អាយុ២២ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិគោកបល័ង្គ ឃុំគោកបល័ង្គ ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ។

ជនសង្ស័យឈ្មោះ ឆឺត អ៊ីត បានឆ្លើយសារភាពថា រូបគេពិតជាបានលក់ថ្នាំញៀននេះក្នុង ក្រុងសិរីសោភ័ណ និងទុកជក់ ចំណែកឈ្មោះ ខ្វឿន ជីវ៉ា បានឆ្លើយសារភាថា រូបគេគ្រាន់តែជក់មិនបានរួមចំណែកលក់ជាមួយឈ្មោះ ឆឺត អ៊ីត នោះទេ។

ផ្អែកលើចម្លើយសារភាព និងវត្ថុតាងខាងលើ និងតាមការធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀនជាលទ្ធផលវិជ្ជមានផង ទើបកម្លាំងជំនាញគ្រឿងញៀ អាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យ បទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តចាត់ការ។ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya