ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ ស្រវឹងស្រាបើកម៉ូតូដួលខ្លួនឯង ត្រូវបានប្រជាពលរដ្ឋ​ជួយលើកម៉ូតូឡើង ជិះបង្ហោះឌឺ ជ្រុលទៅបុកឡានបន្តទៀត

យុវជនម្នាក់ ស្រវឹងស្រាបើកម៉ូតូដួលខ្លួនឯង ត្រូវបានប្រជាពលរដ្ឋ​ជួយលើកម៉ូតូឡើង ជិះបង្ហោះឌឺ ជ្រុលទៅបុកឡានបន្តទៀត

ភ្នំពេញៈ   ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ១១ យប់ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

យុវជន​ម្នាក់ ផឹកស្រា​បៀ​ស្រវឹង ហើយ​បាន​បើក​ម៉ូតូ​លឿន ក៏​ដួល​តែ​ម្នាក់ រងរបួស​ស្រាល ។ ក្រោយពេល ប្រជាពលរដ្ឋ និង​អ្នកដំណើរ​តាមផ្លូវ នាំគ្នា​ជួយ​យកអាសារ យុវជន​នោះ មិន​អរគុណ​គេ​ទេ បែរជា​ឡើង​ជិះ​ម៉ូតូ រោទ៍​សំឡេង ឌឺ​គេ​ទៀត ថែមទាំង​បើក​បង្ហោះ ជ្រុល​ទៅបុក​រថយន្ត lexus NXT200 ដែល​ឈប់​រង់ចាំ ភ្លើងស្តុប បណ្តាល​ឲ្យ​រង​ការខូចខាត​។

យុវជន​ទំនើង​រូបនោះ មានឈ្មោះ បញ្ញា អាយុ ២៣ ឆ្នាំ មុខរបរ កូនជាង​កាត់​កញ្ចក់ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក suzuki nex ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-2988 និង​បាន​និយាយថា រូបគេ​ហូប​ស្រា​បៀរ អស់ ៦ កំប៉ុង​។​

មុន​កើត ហេតុ គេ​បានឃើញ​យុវជន​រូបនេះ បើក​ម៉ូតូ​យ៉ាង​លឿន តាម​បណ្តោយ​មហាវិថី សហព័ន្ធ រុស្ស៊ី ក្នុងទិសដៅ ពី​ខាងលិច ទៅខាង​កើត ខ​ណះ​មកដល់​កន្លែងកើតហេតុ ក៏​ដួល​តែម្នាក់ឯង រងរបួស​ស្រាល ។ ភ្លាមនោះ ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ នៅក្បែរនោះ នាំគ្នា​ជួយ​លើក ម៉ូតូ​យុវជន​រូបនេះ ឲ្យ​បន្តដំណើរ​ទៅមុខ​បន្តទៀត តែ​យុវជន​នោះ មិន​អរគុណ​ពួកគាត់​ទេ ថែមទាំង​ឡើង​ជិះ​ម៉ូតូ រោទ៍​បញ្ឈឺ​ពួកគាត់​ទៀត មិន​អស់ចិត្ត ក៏​ជិះ​បង្ហោះ​ឌឺ​ពួកគាត់​ហើយក៏ បាន​ជ្រុល ទៅបុក​រថយន្ត lexusNXT200 ដែល​ឈប់​ភ្លើងស្តុប ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រង​ការខូចខាត ចំណែក​អ្នកបើកបរ រងរបួស​រលាត់​ដៃជើង​។​

​បន្ទាប់ពី​កើតហេតុ ម្ចាស់​រថយន្ត បានទាមទារ​សំណង ពី​យុវជន​រូបនេះ ឲ្យ​ជួសជុល​រថយន្ត គាត់​ឡើងវិញ តែដោយសារ យុវជន​នោះ ស្រវឹង និង​មិនមាន​ប្រាក់ ជាប់​ខ្លួន​ផង​នោះ គាត់​ក៏​មិន​ចង់​វែងឆ្ងាយ ក៏​យក​រថយន្ត ទៅ​ជួសជុល ដោយ​ខ្លួនឯង និង​ប្រគល់​យុវជន ទំនើង​នោះ ឲ្យ​សមត្ថកិច្ច​បន្ត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya