ខេត្តឧត្តរមានជ័យៈ ជាក់ស្តែងនៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ សារព័ត៌មានយើង បានចុះទៅថតផ្ដិតយករូបភាពនៅទីកន្លែងនោះ ផ្ទាល់ ឃើញមាន ម៉ាស៊ីនតាបជៀកឈូស និងឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើនៅទីនោះ លាន់ឮសម្លេងទ្រហឹងអឹងកងផ្អើលពេញភូមិស្ទើរតែ បែកកណ្ដាស់ត្រចៀកអស់សមត្ថកិច្ច ថែមទៀត តែបែរជាអស់លោក មន្ដ្រីជំនាញទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។
រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែងស្ថិតនៅចំណុច ភូមិត្រពាំង
ប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពបើកធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ តែមិនដែលឃើញមានអស់លោកមន្ត្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ សង្ស័យតែជាខ្សែស្រលាយរបស់អស់លោកសមត្ថកិច្ចជំនាញទាំងនោះក៏មិនដឹង ទើបបានជាអស់លោកមិនដែលចុះចាប់បង្ក្រាប។
ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំងចំពោះលោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើ និងលោក ហោ លីម ជាមន្ដ្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទ ក្នុងនាមលោកសង្កត់រដ្ឋាភិបាលព្រៃឈើ និងលោក មន្ដ្រីបរិស្ថាន គួរតែធ្វើការចាប់បង្ក្រាបហេតុអ្វីមិនបង្ក្រាប បែជាបណ្ដោយឲ្យបទល្មើសធ្វើការបំផ្លាញ ព្រៃឈើធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ? ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ដ្រីថ្នាក់ជាតិ ជួយធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្មដ៏ធំមហិមានេះផង បើសង្ឃឹមលមន្ដ្រីជំនាញក្នុងស្រុកត្រពាំងប្រាសាទឲ្យធ្វើការនោះគឺមិនងាយទេ៕