ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ចុះពីលើឡាន ទៅទិញអីវ៉ាន់អត់ពន្លត់ម៉ាស៊ីនឡាន ត្រូវជនសង្ស័យឡើងបើកចេញទៅ តែដេញចាប់បានមកវិញ

ចុះពីលើឡាន ទៅទិញអីវ៉ាន់អត់ពន្លត់ម៉ាស៊ីនឡាន ត្រូវជនសង្ស័យឡើងបើកចេញទៅ តែដេញចាប់បានមកវិញ

ភ្នំពេញ:  ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តា ពាក់ផ្លាកលេខរដ្ឋ ទៅឈប់ទិញតុក្កតាមួយភ្លែត ដោយមិនបានពន្លត់ម៉ាស៊ីន ត្រូវបានជនសង្ស័យលួចឡើងបើករថយន្តយកទៅ ត្រូវម្ចាស់ឃើញទាន់ជិះម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ ដេញពីស្តុបថៃប៉ុនរ៉ុង រហូតដល់ស្តុបត្រឡោកបែក ទើបជនសង្ស័យបានទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល ។

រថយន្តរបស់គាត់ម៉ាក ម៉ាស្ដា ពណ៌ទឹកប្រាក់ ផ្លាកលេខ រដ្ឋ13•2•2688 គាត់បានបើកមកឈប់ចំណុចកើតហេតុខាងលើ ក៏ចុះពីរថយន្តមិនបានពន្លត់ ម៉ាស៊ីនចុះទៅទិញតុក្តតា ខណ:មិនទាន់បានទិញផងនោះ ស្រាប់តែក្រឡេកមើល ទៅរថយន្តឃើញជនសង្ស័យម្នាក់ ឡើងបើករថយន្តចេញទៅឃើញដូច្នោះ គាត់បានពឹងពាក់អ្នកលក់តុក្កតា ដែលគាត់មានម៉ូតូជិះដេញតាមពីក្រោយ រហូតដល់ស្តុបត្រឡោកបែក ដោយជាប់ភ្លើងស្តុបផងនោះ គាត់បានស្រែកចោរៗ ធ្វើឲ្យជនសង្ស័យដឹងខ្លួនទាន់ បានបើកទ្វារថយន្តរត់បាតជើងសព្រាត គេចខ្លួនដោយសុវត្តិភាព ។

ក្រោយមកសមត្ថកិច្ចបាននិយាយជនរងគ្រោះ ទៅសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីប្រគល់ រថយន្តឲ្យវិញ ព្រោះជនសង្ស័យរត់គេចខ្លួនបាត់ហើយ មិនដឹងភិនភាគយ៉ាងម៉េចនោះទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya