ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម! ជនជាតិចិន ២នាក់ ត្រូវជនមិនស្គាល់មុខសម្លាប់ នៅសណ្ឋាគារ មួយកន្លែង សង្កាត់ទន្លេបាសាក់  យ៉ាងសាហាវព្រៃផ្សៃ  នៅភ្នំពេញ

ឃាតកម្ម! ជនជាតិចិន ២នាក់ ត្រូវជនមិនស្គាល់មុខសម្លាប់ នៅសណ្ឋាគារ មួយកន្លែង សង្កាត់ទន្លេបាសាក់  យ៉ាងសាហាវព្រៃផ្សៃ  នៅភ្នំពេញ

(ភ្នំពេញ)៖  កាលពី រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមផ្លូវ លេខ៩ ខាងត្បូងផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនជាតិចិនប្រុសស្រី ២នាក់ នៅបន្ទប់លេខ៩០១ ជាន់ទី០៩ ក្នុងសណ្ឋាគារ LH Residence ត្រូវបានគេ ប្រទះឃើញដេកស្លាប់ សង្ស័យត្រូវជនមិនស្គាល់មុខសម្លាប់យ៉ាងសាហាវព្រៃផ្សៃ។

នៅមុនពេលកើតហេតុ អ្នកបោសសម្អាតបន្ទប់បានគាស់ទ្វារ ដើម្បីចូលទៅសម្អាត ស្រាប់តែពេលនោះ បន្ទប់នេះ ពុំមានចាក់សោរនោះឡើយ។

ក្រោយមក អ្នកបោកសម្អាតបន្ទប់ក៏បានបើកទ្វារចូលទៅក្នុង ស្រាប់តែ ប្រទះឃើញជនជាតិចិន ២នាក់ប្រុសស្រី ដេកស្លាប់នៅខាងក្នុងបាត់ទៅហើយ ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះមកទីតាំងកើតហេតុនេះ ដើម្បីធ្វើការពិនិត្យជុំវិញទីតាំង។

សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជំនាញ កោសល្យវិច័យ ចុះធ្វើការសាកសួរ និងកំណត់អត្តសញ្ញារបស់ជនដៃដល់ ដើម្បីយកមកដាក់ទោសតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya