ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » វិបត្តិផ្លូវចិត្តរឿងជំពាក់ប្រាក់ធនាគារ ធ្វើឲ្យនារីម្នាក់បង្ខំចិត្ត លេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន  នៅកំពង់ធំ

វិបត្តិផ្លូវចិត្តរឿងជំពាក់ប្រាក់ធនាគារ ធ្វើឲ្យនារីម្នាក់បង្ខំចិត្ត លេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន  នៅកំពង់ធំ

កំពង់ធំ:  នៅ ថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១ នៅលើផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សពឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ  រស់នៅភូមិ-ឃុំកើតហេតុ ។

មុនពេលកើត ហេតុជនរងគ្រោះ និងខ្លួន នៅអង្គុយលេងលើផ្ទះជាមួយគ្នា លុះដល់ម៉ោងប្រហែល១០និង៣០នាទី ខ្លួនបបួលបងទៅហូបបាយទាំងអស់គ្នាតែ ជនរងគ្រោះមិនព្រមទៅហើយនៅដេកលើផ្ទះតែម្នាក់ឯង។ លុះដល់ម៉ោងប្រហែល១២និង៥៥នាទីប្អូនប្រុស អាយុ៥ឆ្នាំ របស់ខ្លួនឡើងទៅលើផ្ទះឃើញបងស្រីដេកមិនដកដង្ហើម ក៏ស្រែក ហៅរូបខ្លួនឲ្យមកមើល ពេលខ្លួនឡើងមកមើលទើបដឹងថាបងស្រី បានស្លាប់បាត់ទៅហើយ។

សាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចអាជ្ញាធរដែនដីបានសហការជាមួយប្រធានមណ្ឌលសុខភាពឃុំបល្ល័ង្ក  បានចុះទៅពិនិត្យសាកសពដើម្បីធ្វើកោសល្យវិច្ច័យ។ ពេលពិនិត្យសមត្ថកិច្ចរកឃើញថ្នាំគ្រាប់ពណ៌ ស (គ្រាប់តូចៗមូល) ចំនួន០២គ្រាប់ ដែលជាប្រភេទថ្នាំងងុយដេកនៅក្បែរខ្លួនសព ហើយនៅលើដងខ្លួន ពុំមានស្លាក ស្នាមអ្វីគួរឲ្យកត់ សម្គាល់ឡើយ។

សនិដ្ឋានរបស់ លោកគ្រូពេទ្យមណ្ឌល សុខភាព និងសមត្ថកិច្ច ជនរងគ្រោះ ពិតជាធ្វើអត្តឃាត ដោយលេបថ្នាំងងុយដេកសម្លាប់ខ្លួន(ប្រមាណជាង ២០គ្រាប់)ទើបបណ្ដាលឱ្យស្លាប់បែបនេះ ក្រោយពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya