ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ១ ក្លែងក្លាយម្នាក់ និង ជនសង្ស័យប្រុសស្រីចំនួន​ ១១នាក់ទៀត ករណីជួញដូរ​នូវសារធាតុញៀន  នៅកំពង់ចាម

ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ១ ក្លែងក្លាយម្នាក់ និង ជនសង្ស័យប្រុសស្រីចំនួន​ ១១នាក់ទៀត ករណីជួញដូរ​នូវសារធាតុញៀន  នៅកំពង់ចាម

(ខេត្តកំពង់ចាម​)៖  បង្រា្កបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀនក្នុងស្ថានភាពស្មុគស្មាម ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន​ ០៨នាក់ស្រី០១នាក់​ នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។

ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សជាគ្រឿងញៀនចំនួន ៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿងនិងរថយន្តធំចំនួន០២គ្រឿង។  ចម្លើយសារភាពពីជនសង្ស័យនេះ​ និងមានការសម្របសម្រួលពីលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារ​ង​អមសាលាដំបូងខេត្តកំពង់ចាម​ និងមានការឯកភាពពី​លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​នៅព្រឹក​ថ្ងៃទី​១២-០១-២០២១​ វេលា​ម៉ោង​០៦.០០នាទី​ ​ព្រឹក​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់​ចាម​ ជំនាញ​អធិការ​ស្រុកជើងព្រៃ​ បន្ត​សហការ​ជាមួយ​ជំនាញស្នងការរដ្ឋាន នគរបាលខេត្តកណ្តាល​ ជំនាញ​អធិការ​រដ្ឋានស្រុកស្អាង​ និងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ក្រាំងយ៉ូវ​ ដឹកនាំផ្ទាល់ដោយលោក​ សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋាន​ស្រុកស្អាង​ ខេត្តកណ្តាល​ និងបានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន​ ០៤នាក់​ ស្រី​០១នាក់ ៖

១-សឿន​ សោភ័ណ្ឌ​ ភេទ​ស្រី​ អាយុ​៤០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ បច្ចុប្បន្ន​នៅ​ភូមិទួលក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

២-ឈន​ ឈីន​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ​នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

៣-ឈ្មោះ​ អ៊ុន​ លីហួរ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

៤-ឈ្មោះ​ អៃ​ អេ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​កំពង់​ទ្រា​ ឃុំ​ស្អាងភ្នំ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

​ដក​ហូត​វត្ថុតាងរួមមាន៖ម្សៅ​ក្រាមពណ៌ស​ សង្ស័យ​ជាថ្នាំញៀន​ចំនួន​ ៤២កញ្ចប់​ (ធំ០៦កញ្ចប់​)​ ទូសព្ទ័ដៃចំនួន​ ០៥គ្រឿង​ រថយន្ត​ចំនួន០១គ្រឿង​ កាំភ្លើង​កែឆ្នៃចំនួន០១ដើម​ ស្រោមកាំភ្លើងK៥៤ចំនួន​ ស្លាកលេខខេមរភូមិន្ទ០២បន្ទ:​ អាយកូម០១គ្រឿង​ អាវខេមរ:ភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់​ និងថងវេចខ្ចប់មួយចំនួនធំ។ ជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ​និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya