ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តបុកគោយន្តកន្ត្រៃ  បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ និងស្រាល  នៅបន្ទាយមានជ័យ

គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តបុកគោយន្តកន្ត្រៃ  បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ និងស្រាល  នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖  នៅ យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតនៅចំណុចផ្លូវប្រសព្វមុខខ្លោងទ្វារវត្តម្កាក់ ក្នុងភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX.300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-0799 អ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ព្រោះបានរត់គេចខ្លួនបាត់។ ចំណែកគោយន្តកន្ត្រៃមានផ្ទុកមនុស្សចំនួន៦នាក់ ។
អ្នកបើករថយន្តបានធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជាចំណុចផ្លូវប្រសព្វ គោយន្តកន្ត្រៃបានប្តូរគន្លង បត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកបើករថយន្តជាន់ហ្វ្រ័ងមិនទាន់ ក៏បុកពេញទំហឹងធ្វើឱ្យរងរបួសមនុស្សធ្ងន់ស្រាលទាំងអ្នកបើកបរនិងអ្នករួមដំណើរ៦នាក់ ក្នុងនោះមានមនុស្សប្រុស២នាក់និងស្រី១នាក់រងរបួសធ្ងន់ ចំណែក៣នាក់ទៀតរងរបួសស្រាលបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពម្កាក់។ ចំណែករថយន្តនិងគោយន្តកន្ត្រៃខូចខាតធ្ងន់ទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya