ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍  ស្រី្តម្នាក់រងរបួសបែកប្រអប់ជើងម្ខាង  បើកបត់កៀរហើយកិន  នៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍  ស្រី្តម្នាក់រងរបួសបែកប្រអប់ជើងម្ខាង  បើកបត់កៀរហើយកិន  នៅភ្នំពេញ

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងកាលពីថ្ងៃទី១៣ ខែមក ឆ្នាំ២០២១  តាមបណ្ដោយមហាវិថីឈ្នះឈ្នះកែងនឹងផ្លូវបេតុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌លឿងលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-5102 ប្រភេទដឹកដីខ្សាច់ ក្រោយកើតហេតុហេតុអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។ ស្ត្រីម្នាក់បានរងរបួសបែកប្រអប់ជើង ខណ:ពេលជិះម៉ូតូត្រូវរថយន្តបែន ដឹកដីធុនធំបើកកៀរហើយដួលចូលកិនតែម្តង។

ស្ត្រីរងគ្រោះមានឈ្មោះ ស៊ីវ អ៊ឺន អាយុ ៦១ឆ្នាំ មានមុខរបរនៅផ្ទះរងរបួសបែកប្រអប់ជើង ផ្នែកខាងឆ្វេង មានទីលំនៅភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BZ-3543។

ស្ត្រីខាងលើបានជិះម៉ូតូឌ្រីមសង់មួយគ្រឿងចេញពីផ្ទះ ដោយយកស្ករត្នោតទៅឲ្យបងប្អូន នៅឯឃុំព្រែកឫស ស្រុកមុខកំពូល ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានបានបន្តទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកដីខ្សាច់ខាងលើ បើកតាមបរតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីលិចមកកើតដោយដឹកដីខ្សាច់ពេញក្នុងរថយន្ត ស្របពេលនោដែរ ក៏មានស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម្នាក់ឯង នៅខាងមុខរថយន្តស្របទិសដៅគ្នា ខណ:ពេលមកដល់ចំណុចកើតហេតុរថយន្ត ក៏បានបត់ស្ដាំចូលផ្លូវបេតុងកៀរម៉ូតូ ដែលកំពុងជិះពីមុខបណ្ដាលឲ្យដួលម៉ូតូខ្ទាតស្ត្រីរងគ្រោះ ចូលជើងកង់រថយន្តកិនប្រអប់ជើងខាងឆ្វេងបែករងរបួសធ្ងន់  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya