ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » លោក ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងគ្រប់គ្រងរដ្ឋបាលទូទៅ បានយ៉ាងល្អប្រសើរ

លោក ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងគ្រប់គ្រងរដ្ឋបាលទូទៅ បានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។

ពេញមួយឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ ការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ-១៩ជាមួយនឹងការគ្រប់គ្រងរដ្ឋបាលទូទៅបានយ៉ាងល្អប្រសើរ រហូតទទួលបាននូវការគាំទ្រនិងការជឿទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ

យ៉ាងពេញទំហឹង។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈការទប់ស្កាត់ជំងឺកូវីដ-១៩និងការ គ្រប់គ្រងរដ្ឋបាលទូទៅ ឃើញថាក្នុងមួយ ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញរក្សាបានយ៉ាងល្អប្រសើរ ។ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតសេសសល់មួយចំនួនដែល
អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ថែមទៀតនោះដែរ។
លោកប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញខិតខំប្រមូលផ្ដុំកម្លាំង ដើម្បីអនុវត្តធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាពនិងត្រៀមបង្ហាញពីសមិទ្ធផល នានាជាមួយនឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ទាំងនេះបង្ហាញឲ្យសាធារណជនបានឃើញ ដើម្បីយើងត្រៀមទទួលយកជោគជ័យក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅឆ្នាំ២០២២ខាងមុខនេះ ។ លោកក៏បានស្នើសុំឲ្យពង្រឹងតួនាទីគ្រប់ថ្នាក់ ទាំងថ្នាក់ខណ្ឌ និងសង្កាត់ពីរបៀបរបបធ្វើការងារឲ្យកាន់តែល្អប្រសើរ កាន់តែទំនើបធានាបានស្ថិរភាព១០០%។
ក្រុមប្រឹក្សារាជធានីបានសម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានយក

ចិត្តទុកដាក់ដល់ការខិតខំពង្រឹង ការបង្ក្រាបបទល្មើស គ្រឿង ញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការដោះស្រាយបញ្ចប់ទំនាស់ និងពាក្យបណ្តឹងក្នុងឆ្នាំ២០២០កន្លងមកនេះ ដែលថ្នាក់ខណ្ឌបានដោះស្រាយបញ្ចប់ចំនួន១៨៨ករណី និងថ្នាក់សង្កាត់ ដោះស្រាយបញ្ចប់បាន ២៤៨ករណី។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំសិក្សាស្រាវជ្រាវរកឃើញសំណង់ ចាស់ៗនៅតាមវត្តចំនួន៦៩លើ៨៩វត្តក្នុងខណ្ឌទាំង១៤ ព្រមទាំងរកឃើញវត្ថុបុរាណ ដែលមាននៅតាមវត្តទាំង៣៦ លើ១១០វត្ត និងទួលបុរាណចំនួន២ទៀត (ទួលសំរោង និង ទួលចាស់)។ សូម កោតសរសើរចំពោះសកម្មភាពនៃការ បំបែកសហកម្មសិទ្ធិតាមបុរីមួយចំនួន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya