ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទេពមន្ត្រី ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ បុរស២នាក់ផឹកស៊ីជាមួយគ្នាបានមួយសន្ទុះស្រវឹងស្រឿងៗ ជជែកពីរឿងអាយុបងនិងអាយុប្អូន.បង្កជាទំនាស់ទាស់ពាក្យសម្តីគ្នា ធ្វើឲ្យបុរសម្នាក់ទប់កំហឹងពុំបានស្ទុះទៅយកកាំបិតប៉័ងតោនៅលើម៉ូតូ មកកាប់លើបុរសម្នាក់ទៀតជាគូរទំនាស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។
ជនរងគ្រោះឈ្មោះ សន កៅ ភេទប្រុសអាយុ៣៧ឆ្នាំ.ជនជាតិខ្មែរ.មុខរបរ លក់ត្រី មានទីលំនៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(របួសក្បាល ផ្នែកខាងក្រោយ០១កន្លែង)។
ចំណែកជនសង្ស័យឈ្មោះ សាត ផ្លូង ភេទប្រុស.អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិទួលប៉ែន ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម(រត់គេចខ្លួន )។
ជនរងគ្រោះបានមកមើលម្តាយរបស់ខ្លួនមានជំងឺ នៅស្រុកកំណើតភូមិ/ឃុំកើតហេតុ ហើយបានអង្គុយផឹកស្រាជាមួយបងរបស់ខ្លួនឈ្មោះ.សន វ៉ា នៅលើគ្រែមុខផ្ទះ លុះដល់១៨និង៣០នាទី.ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូឌុបឈ្មោះ នេត ហឿន ឡើងមកពីបឹង មានកាំបិតបុ័ងតោសៀតនៅនឹងម៉ូតូ ដោយស្គាល់ឈ្មោះ សន វ៉ា ជាម្ចាស់ផ្ទះ ជនសង្ស័យបានចូលទៅផឹកស្រាជាមួយជនរងគ្រោះ បានមួយសន្ទុះ ក៏មានទំនាស់ពាក្យសំដីជាមួយជនសង្ស័យពីរឿងអាយុបងអាយុប្អូន ឈានដល់មានការប្រតាយប្រតប់គ្នា ភ្លាមនោះ ជនសង្យ័យស្ទុះទៅយកកាំបិតបុ័ងតោដែលទុកនៅនឹងម៉ូតូ មកកាប់ជនរងគ្រោះត្រូវក្បាលផ្នែកខាងក្រោយមួយកាំបិត.បណ្តាលឲ្យមានរបួសស្នាម។ ក្រោយមកជនសង្យ័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញតែម្ដង ៕