ខេត្តកណ្ដាល៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ឃាត់ខ្លួនក្រុមជនសង្ស័យជួញដូរថ្នាំញៀនយ៉ាងសកម្ម៣នាក់ និងដកហូតថ្នាំញៀនចំនួន២២កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់។
ជនសង្ស័យឃាត់ខ្លួនទាំង៣នាក់មាន៖ ទី១/ឈ្មោះ យ៉ត យ៉ាងដុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ទី២ / ឈ្មោះ ប៉ុណ្ណារ៉ា រ៉ាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល និងទី៣/ឈ្មោះ ឡុត រិទ្ធ ហៅខ្លឹម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនចំនួន២២កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ២១កញ្ចប់ ស្មើទម្ងន់ ៦,០៦ក្រាម,កាំភ្លើងខ្យល់ចំនួន ០១ដើម និងសំភារៈប្រើប្រាស់វេចខ្ចប់មួយចំនួនទៀតផងដែរ ។ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕