ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប

ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប

ត្បូងឃ្មុំ ៖  លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏មិនទាន់ចាត់វិធានការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នោះដែរ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិឈើទាលជ្រំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យ

ដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់មួយដ៏ធំកំពុងដំណើរការយ៉ាងរលូនព្រោះ សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនទាន់ចាត់វិធានការបង្ក្រាបនៅឡើយទេ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ម្ចាស់សង្វៀនបញ្ជល់មាន់នោះមានឈ្មោះ ថុន និងឈ្មោះ ប្រុស ដែលមានស្នងបង្អែករឹងមាំទើបអាចបើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្ត។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ថុន និងឈ្មោះ ​ប្រុស ដែលជាម្ចាស់សង្វៀនបញ្ជល់មាន់តែងអួតអាងពីរឿង​ធានាសុវត្ថិភាពដល់អតិថិជន របស់ខ្លួនដោយអះអាងថា ពួកគេរត់ការបង់លុយឲ្យសមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់រួចហើយ។​ ប្រការនេះហើយទើបក្នុងមួយថ្ងៃៗមានអ្ន​កចូលរួចលេងល្បែងបញ្ជល់មាន់នៅ សង្វៀនក្នុងភូមិឈើទាលជ្រំ យ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ​ ដោយអ្នកខ្លះចាញ់ល្បែងអស់លុយកាក់ទ្រព្យសម្បត្តិ រថយន្ត និងម៉ូតូជាបន្តបន្ទាប់។ ដោយព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ជាបន្ទាន់។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំអញ្ចើម បានឲ្យដឹងថា ចាប់តាំងពីឈ្មោះ ប្រុស និងឈ្មោះ ថុន បើកសង្វៀនបញ្ជល់មាន់ក្នុងភូមិឈើទាលជ្រំ យ៉ាងសុខស្រួលគឺក្នុងមូលដ្ឋានពួកគាត់កើត មានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។ ប្រភពខ្លះបានឲ្យដឹងថា​ ទាល់តែមាន ការបើកដៃពីសំណាក់សមត្ថកិច្ចពីមន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុកទើបបុគ្គលឈ្មោះ​ ថុន និង

ឈ្មោះ ប្រុស អាចបើកសង្វៀនបញ្ជល់មាន់ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ យ៉ាងគឃ្លើន។

ហេតុនេះ លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ គួរពិនិត្យឡើងវិញជាបន្ទាន់ ហើយបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya