ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឱ្យ​យុវជន​៣​នាក់ របួសធ្ងន់​ស្រាល ​

ឡាន​បុក​ម៉ូតូ បណ្តាលឱ្យ​យុវជន​៣​នាក់ របួសធ្ងន់​ស្រាល ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧​និង​៣៥ នាទី​យប់​ថ្ងៃទី​៤​ខែ​មិនា​ឆ្នាំ​២០១៤ យុវជន​មួយក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់​បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​HONGDA FIT ក្នុងស្ថានភាព​ស្រវឹង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ខណៈ​មកដល់​ត្រង់ចំណុច​ហាង​វិមាន​ចរណៃ​ក៏​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ទៅបុក ម៉ូតូ​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ដែល​ជិះ​ច្រាស់ទិស​គ្នា បណ្ដាលអោយ​យុវជន​៣​នាក់​រងរបួស​ធ្ងន់​ស្រាល នៅមុខ​ហាង​វិមាន​ចរណៃ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌមានជ័យ​។
​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​HONGDA FIT មួយគ្រឿង ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ នគរបាល 2-1669 ជិះ​ដោយ​យុវជន​មួយក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់​នៅក្នុង​រថយន្ត​ទំនងជា​ស្រវឹង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ត្រង់ចំណុច​ហាង​វិមាន​ចរណៃ​ស្ថិត​ក្នុងភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌមានជ័យ ក៏បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ទៅបុក​ម៉ូតូ​សង់​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ជិះ​ដោយ​យុវជន​៣​នាក់​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ជាមួយ​រថយន្ត បណ្តាលឱ្យ​យុវជន​ជិះ​ម៉ូតូ​ម្នាក់​បាក់ជើង​និង​ភ្លៅ រីឯ​យុ​ជន​ពីរ​នាក់​ទៀត​របួស​បែក​មុខ​បែក​មាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya