ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន

ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារ រស់នៅក្នុងភូមិពោធិ៍មាស (ឬហៅភូមិស្រែច្រាប) ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននាំគ្នាព្រួយបារម្ភ ខ្លាចបាត់បង់ដីធ្លី ស្រែចំការ របស់ពួកគាត់ កំពុងកាន់កាប់អាស្រ័យផលជារៀងរាល់ឆ្នាំ ហើយបែរជាលោកប្រធាន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺដែលទើបឡើងកាន់ដំណែងថ្មីៗនេះ ប្រាប់តាមរយៈលោកអនុប្រធានភូមិពោធិ៍មាស ថាធ្វើការដកហូតដីស្រែចំការ របស់ប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ។

ទង្វើរបស់អស់លោកនេះហាក់បីដូចជា រំលោភបំពានលើសិទ្ធប្រជាពលរដ្ឋស្លូតត្រង់ពេកហើយ។

ពលរដ្ឋមានឈ្មោះ.ឈួន ឃឿន .ភេទប្រុស អាយុ.៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា រូបលោកក៏ដូចជាប្រជាពលរដ្ឋជាង៣០គ្រួសារទៀត កាលពីឆ្នាំ១៩៩៨បាននាំគ្នាកាប់ឆ្ការព្រៃដោយដៃ មានមធ្យោបាយកាំបិត ពូថៅ ចបជីក ចបកាប់ ដើម្បីបានដីធ្វើស្រែចំការ បានអង្ករហូប គ្រាន់បានចិញ្ចឹមជីវិត រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ លោកមេភូមិពោធិ៍មាសចាស់ និងលោក មេឃត្រពាំងជោចាស់ស៊ីញ៉េ ទទួលស្គាល់ផងដែរ។

លោកនិងប្រជាជនជាង៣០គ្រួសារបានកាន់កាប់អាស្រ័យផលរហូតមកដល់បច្ចុប្បន្ន ស្រាប់តែពេលនេះ ខាងមន្ទីរបរិស្ថានខេត្តបែរជាចង់បានដីធ្លីរបស់ពួកគាត់់ទៅវិញ។ បើតាមសម្តីសឈ្មោះ សែម រ៉េត. អាយុ. ៦៣ឆ្នាំ មុខរបរធ្វើស្រែ និងឈ្មោះ.សន ផៃ  អាយុ.៦១ឆ្នាំ ជាម្ចាស់ដីកាន់កាប់អាស្រ័យផល បាននិយាយថា ពួកគាត់នាំគ្នាមកកន្លែងដីនេះ ពួកគាត់បានលេចឮ ថាខាងមន្ទីរបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មកចង់ដកហូតដីធ្លីធ្វើស្រែចំការរបស់ពួកគាត់ ដឹងតាមរយៈលោកអនុប្រធានភូមិ.ពោធិ៍មាស ធ្វើការផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋ ប៉ុន្តែទោះបីជាមន្ត្រីជំនាញចុះមកធ្វើការយ៉ាងណាក៏ ប្រជាពលរដ្ឋរារាំង ទប់ស្កាត់មិនអោយបាត់បង់ដីធ្លីរបស់ពួកគាត់ឡើយ បើទោះបីជាស្លាប់នៅលើដីរបស់ខ្លួនក៏ដោយ។

ប្រជាពលរដ្ឋបន្ថែមទៀតថា្រសិនបើខាងសមត្ថកិច្ចនាំគ្នាមកអនុវត្តន៍ ដកបង្គោលរបងដែលហ៊ុព័ទ្ធដីរបស់ពួកគាត់ ដែលមានដីក្នុងម្នាក់ៗទំហំ ចាប់ពី១ហិកតា រហូតជិត១០ហិកតាក៏មាន ដែលបង្កបង្កើនផល ធ្វើស្រែចំការផ្គត់ផ្គង់ជីវភាពរស់នៅសព្វថ្ងៃនេះ ពួកគាត់ស៊ូស្លាប់ឃាត់មិនអោយដកនោះទេ។

ប្រជាពលរដ្ឋដដែលបញ្ជាក់បន្ថែមទៀតថា ពួកគាត់មានតែដីធ្លីប៉ុណ្ណឹងសម្រាប់ចិញ្ចឹមជីវិត និងចែកបន្តអោយកូន ចៅ ដូច្នេះពួកគាត់តស៊ូជាមួយ មន្ត្រីខិលខូចឃុបឃិតជាមួយអ្នកមានលុយមានអំណាច ប្រុងរំលោភបំពានយកដីនោះ។

អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺថ្មីបានទេ ជុំវិញករណីមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ប្រុងទៅដកបង្គោលរបងដីរបស់ប្រជា

ពលរដ្ឋជាង៣០គ្រួសារនោះ។

ជាចុងក្រោយយើងខ្ញុំជាប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ និងជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាករុណាជួយរកយុត្តិធម៌អោយប្រជាពលរដ្ឋផង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya